ឧកញ៉ា ២០រូប ចូលរួមពិសារអាហារសាមគ្គី ត្រៀមបង្កើតគណៈកម្មការមួយ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃសៅរ៍ម្សិលមិញ​នេះ​ ​​អ្នកឧកញ៉ា និង​ឧកញ៉ា សរុប​ប្រមាណ​ ២០​នាក់ ​​បាន​​​ចូល​រួម​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្នា ដើម្បី​ប្តូរ​គំនិត​យោបល់ ​​ត្រៀម​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ផែនការ​វិនិយោគ​រួម​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន Eew9 បាន​បង្ហោះសារ​តាមរយៈទំព័រហ្វេសប៊ុក កាល​ពី​ម្សិល​មិញ​ថា៖ “ថ្ងៃនេះគ្រុបអ្នកឧកញ៉ា – ឧកញ៉ា បានចូលរួមពិសារអាហារសាមគ្គី ដើម្បីប្តូរគំនិតយោបល់ ដើម្បី​បង្កើតគណៈកម្មការគ្រប់គ្រងផែនការវិនិយោគរួមគ្នា”។

ក្នុងនោះសមាសភាពចូលរួមមានដូចជា៖

1- ឧកញ៉ា ហេង ឡុង
2- អ្នកឧកញ៉ា ប៉ោ សំអឿន
3- ឧកញ៉ា សៅ វលក្ខណ៍
4- ឧកញ៉ា លឹម ជា
5- ឧកញ៉ា ហ៊ួត ជា
6- ឧកញ៉ា ឡេង ហ៊ាន
7- អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត
8- ឧកញ៉ា លឹម ឡេង
09- ឧកញ៉ា ឡេង និមល
10- ឧកញ៉ា អុឹង ផល្លា
11- ឧកញ៉ា លី គង់ហុង
12- ឧកញ៉ា យ៉ែន ស៊្រុន
13- ឧកញ៉ា​ ឈិន​ កេន
14- ឧកញ៉ា​ សុិន​ ចន្ធី​
15- ឧកញ៉ា ហាត់ សំប៊ុន
16- ឧកញ៉ា លឹម ប៊ុនសេង
17- ឧកញ៉ា ផៃ ប៊ុនវណ្ណៈ
18-ឧកញ៉ា ឡេង ប្រុស
19-ឧកញ៉ា ថៃ សុវិជ័យ
20- ឧកញ៉ា ឡោ សៀកឡេង ។

គួរបញ្ជាក់ថា លោក យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន Eew9។ កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២២​កន្លង​ទៅ CEO ថ្មីរូបនេះ ​​ក៏​បាន​ប្រកាស​មុខ​ជំនួញ​មួយ​ទៀត គឺ​លក់​ដី​​​នៅ​ផ្លូវ​ជាតិលេខ​ ៦ A (ខណ្ឌ​ជ្រោយចង្វារ) ដែល​ក្នុង​មួយ​ប្លង់​ ​មាន​តម្លៃ​ចាប់​ពី ២០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ផង​ដែរ៕