ភរិយាឧកញ៉ា ហេង ឡុង ថាមិនដែលហ៊ានស្រម៉ៃចង់បានឡាន Rolls Royce នោះទេ

ជុំវិញ​ឧកញ៉ា

លោកជំទាវ ចន ច័ន្ទលក្ខិណា ​​ដែល​ត្រូវ​ជា​ភរិយា​របស់​ឧកញ៉ា​ ហេង​ ឡុង​ ​​បាន​លើក​ឡើង​ថា ​​ខ្លួន​មិន​​​​ដែល​ហ៊ាន​ស្រម៉ៃ​គិត​ថា​ចង់​បាន​រថយន្ត​ទំនើប​ Rolls Royce Cullinan តម្លៃ​​​​ជាង​ ១​លាន​ដុល្លារ​នោះ​ទេ ​​តែ​ក៏​សូម​អរគុណ​ដល់​ម្ចាស់​កាដូ និង​អរគុណ​​ដល់​ស្វាមី​ជា​ទីស្រឡាញ់ ដែល​ផ្តល់​កម្មសិទ្ធ​​គ្រប់យ៉ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​គួរ​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Rolls Royce Motor Cars Phnom Penh ​​​​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​រថយន្ត​ Rolls Royce Cullinan ដែល​ជា​រថយន្ត​ SUV ទំនើប ដោយ​ផ្នែក​​ខាង​ក្រៅ​នៃ​រថយន្ត​​មាន​ពណ៌​ខ្មៅ Black Diamond និង​ផ្នែក​ខាង​ក្នុង​ពណ៌​លឿង​ Forge Yellow ​​ទៅ​ដល់​​លោក​ជំទាវ ចន ច័ន្ទលក្ខិណា។

យ៉ាងណាមិញ ​​នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​​លោក​ជំទាវ ចន ច័ន្ទលក្ខិណា ​​​ប្រធាន​សមាគមន៍​សិល្បៈ​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​​យ៉ាង​​ដូច្នេះ​ថា៖ “មិនដែលហ៊ានស្រម៉ៃគិតថាចង់បានសោះ អរគុណប្អូនប្រុសចំពោះកាដូដ៏លើសលប់ អរគុណ Honey ដែលផ្តល់កម្មសិទ្ធគ្រប់យ៉ាង”។

គួរបញ្ជាក់​ថា រថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ដែលលោកឧកញ៉ា​បញ្ជាទិញ កាលពី​ថ្ងៃ​ពុធ​ ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២២ គឺ​មានតម្លៃប្រមាណជាង ១លាន២សែនដុល្លារ​អាមេរិក។ ទោះបីជា​​ស្លាក​លេខ​រថយន្ត​​ឈ្មោះ​ឧកញ៉ា ហេង ឡុង ប៉ុន្តែ​ម្ចាស់​កម្មសិទ្ធិ​ពិត​ប្រាកដ​ក៏​​ជា​របស់​​លោកជំទាវ ចន ច័ន្ទលក្ខិណា ផង​ដែរ៕