ម្ចាស់ធនាគារ វីង៖ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែផ្តោតអារម្មណ៍ និងមានភាពរឹងមាំផ្លូវចិត្ត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា សាកស្រមៃថាខ្លួនអ្នកដើរក្នុងព្រៃតែម្នាក់ឯង ហើយអ្នកដើរដល់ផ្លូវប្រសព្វដោយចៃដន្យ… ផ្លូវមួយមើលទៅល្អ ហើយផ្លូវមួយទៀតមើលទៅមានថ្មរដិបរដុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានដាក់ជាសំនួរថា តើអ្នកគិតថាជាការប្រសើរដែលត្រូវចៀសផ្លូវដែលមានថ្មរដិបរដុបឬ? តើអ្នកនឹងផ្សងព្រេងក្នុងផ្លូវនោះ ឬក៏នៅលើផ្លូវដែលមើលទៅមានសុវត្ថិភាព?

អ្នកឧកញ៉ា គិត ម៉េង បានពន្យល់ថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នក និងរបៀបដែលអ្នកគិតមើលទៅភាពជោគជ័យ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែផ្តោតអារម្មណ៍ និងមានភាពរឹងមាំផ្លូវចិត្ត ដើម្បីយកឈ្នះភាពភ័យខ្លាចរបស់អ្នក និងកុំឱ្យមានអារម្មណ៍ខ្វះខាតនៃទំនុកចិត្តលើខ្លួនអ្នក។

សេណារីយ៉ូករណីល្អបំផុត៖ ផ្លូវដែលអ្នកដើរនឹងនាំទៅរកភាពជោគជ័យដ៏ងាយស្រួល ដោយគ្មានឧបសគ្គដែលមនុស្សតិចអាចសម្រេចបាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សេណារីយ៉ូដែលអាក្រក់ជាងនេះ ផ្លូវគឺរដិបរដុប ធ្វើឱ្យអ្នកប្រថុយប្រថានខ្លាំង ហើយដំណើរផ្សងព្រេងរបស់អ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពដែលធ្វើឲ្យអ្នកមានបញ្ហាច្រើន ដែលអ្នកប្រហែលជាគិតថាបោះបង់ចោល។ អ្នកឧកញ៉ាបន្ថែម។

អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់ បានគូសបញ្ជាក់ថា ប្រសិនបើអ្នកប្រកាន់ជំហររបស់អ្នកមិនរាថយ និងជាម្ចាស់លើការសម្រេចចិត្តរបស់អ្នក ហើយទទួលខុសត្រូវលើការសម្រេចចិត្តរបស់អ្នក នោះភាពជោគជ័យគឺជាកម្មសិទ្ធិរបស់អ្នក។ នៅពេលអ្នកធ្វើការសម្រេចចិត្តណាមួយ ចូរត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាទាំងអស់។ តម្លៃនៃភាពជាម្ចាស់ការខ្ពស់នេះគឺជារបៀបនៃការទទួលខុសត្រូវ និង”ការត្រៀមខ្លួន” របស់អ្នក ដើម្បីប្រឈមមុខនឹងបញ្ហាទាំងអស់ដែលមកជាមួយជម្រើសរបស់អ្នក៕