ក្រុមហ៊ុនវិរៈ ប៊ុនថាំ ដាក់​ឱ្យ​ទាញ App ​​សម្រាប់​អ្នក​ចង់ធ្វើដំណើរទៅទីក្រុងបាងកក និងទីក្រុងហូជីមិញ

ជុំវិញ​ឧកញ៉ា

សម្រាប់ភ្ញៀវទេសចរណ៍ ឬអ្នកដំណើរ​ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាង​កក ប្រទេស​ថៃ និង​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម ​​​​ដោយ​ទទួល​បាន​ទាំង​ទំនុក​ចិត្ត​ និង​សុវត្ថិភាព​ខ្ពស់​នោះ ​គឺ​អាច​​​ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ ​​ខណៈ​ដែល​ក្រុមហ៊ុន​ ​​បាន​ដាក់​ឱ្យ​ទាញ​យក​កម្មវិធី VET Express ​​ដើម្បី​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​កក់​សំបុត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមទាញយកកម្មវិធី VET Express ដើម្បីងាយស្រួលក្នុង​ការ​កក់សំបុត្រ ទាំងក្នុងប្រទេស ឬទៅទីក្រុងបាងកក និងទៅទីក្រុងហូជីមិញ ដូច​ខាង​ក្រោម៖

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8

គួរ​រំឭក​ថា ដោយមើលឃើញស្ថានភាពកូវីដ១៩ នៅកម្ពុជា រួមទាំងនៅប្រទេសវៀតណាម​បានធូរស្បើយ​បណ្តើរៗ ក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់​ឧកញ៉ា សួរ វិរៈ បើកដំណើរការដឹកអ្នកដំណើរ និងដឹកជញ្ជូន​ទំនិញសារ​ឡើងវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះក្រុមហ៊ុននឹងទទួលដឹកបញ្ញើឆាប់រហ័ស និងសេវាកម្ម​ដឹកជញ្ជូនអ្នកដំណើរ ដែលក្រុមការងារទាំងអស់តាំងចិត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការផ្តល់នូវសេវាកម្មដឹក​អ្នកដំណើរ និង បញ្ញើរឆាប់​រហ័ស ប្រកបដោយគុណភាព ជាមួយស្នាមញញឹម។ ក្រុមហ៊ុន វីរៈប៊ុនថាំ សាខា​ហូជីមីញ មានទីតាំង​ស្ថិត​ផ្ទះលេខ 646o Nguyen Trai ខណ្ឌ11 សង្កាត់5 Hochimin ជិតមន្ទីរពេទ្យ ២១៥ (ពេទ្យជោរៃ)។

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនវិរៈ ប៊ុនថាំ ក៏បានប្រកាស​បើក​ទីតាំង​ថ្មី​នៅ​ទីក្រុង​បាង​កក​ ដើម្បី​ឱ្យ​​អតិថិជននៅទីក្រុងបាងកក ​ប្រទេស​ថៃ​​មាន​ភាព​ងាយ​ស្រួល​ ជាមួយនឹងការប្រើប្រាស់​សេវាកម្មដឹក​អ្នកដំណើរ នឹងផ្ញើទំនិញគ្រប់ប្រភេទ​ផង​ដែរ។

សូមទស្សនាវីដេអូខាងក្រោម៖