តើឧកញ៉ាណាខ្លះ ចូលរួមពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ព្រឹកមិញនេះ?

ជុំវិញ​ឧកញ៉ា

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២២ ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធ​ផ្សព្វផ្សាយជាសាធារណៈ ​​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ឯ​សាល​មហាសន្និបាត ២០២១ នៃ​ទីស្តីការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ​ ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ដោយ​ផ្ទាល់​​ពី​ឧកញ៉ា​មួយ​ចំនួន​ផង​ដែរ​ដូចជា ឧកញ៉ា ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រ​ចិត្ត​ជួយ​សង្គម និង​ជា​ផលិតករ​ក្នុង​ការ​ដឹកនាំ​ផលិត​ភាព​យន្ត​ចម្រៀង​បទ «ជីវិតក្មេងវត្ត», ឧកញ៉ា អ៊ឹង លីហេង ផលិតករ​ដឹកនាំ​ផលិត​ភាពយន្ត​ចម្រៀង​បទ «ជីវិតក្មេងវត្ត», អ្នកឧកញ៉ា ឡេង ប្រុស រួមទាំង​​មាន​វត្តមាន​ឧកញ៉ា ព្រាប សុវត្ថិ និង​ឧកញ៉ា ខេមរៈ សិរីមន្ត ដែល​ជា​​​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទសវត្សផងដែរ។

សូមជម្រាបជូន​ថា កម្មវិធី​សម្ពោធ​ផ្សព្វផ្សាយជាសាធារណៈ​នៃ​ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ​​នេះ​ ​មាន​អ្នកចូលរួម​ផ្ទាល់​ប្រមាណ​ ២០០០​នាក់។ បើ​តាម​របាយការណ៍​របស់​​លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធាន​សមាគមសិល្បករខ្មែរ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ភាពយន្តចម្រៀងនេះ ចំណាយថវិកា​ផលិត​អស់​ជាង ១២​ម៉ឺន​ដុល្លារ ដែល​ចំណាយ​ពេល​លើ​ការ​ផលិត​ជិត ១​ឆ្នាំ ​​ហើយ​ក្នុង​នោះ​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ឯ.ក ​​​បាន​ឧបត្ថម្ភ​បច្ចេកទេស​ថត និង​សម្ភារៈ​បម្រើ​ឱ្យ​ការ​ផលិត​៕

​​