ឧកញ៉ា ហួត ជា៖ អ្នកមានរស់ជារបៀបអ្នកក្រ ល្អជាងអ្នកក្ររស់ជារបៀបអ្នកមាន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅរសៀលថ្ងៃអង្គារ ទី១១ ខែតុលានេះ ​​បាន​បញ្ចេញ​ទស្សនៈមួយ​ថា អ្នកមានរស់ជារបៀបអ្នកក្រ ល្អជាងអ្នកក្ររស់ជារបៀបអ្នកមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បង្ហោះរូបភាព​ភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​លើ​បណ្តាញ​សង្គម​របស់​លោក​​ នៅ​រសៀល​ថ្ងៃនេះ​​យ៉ាង​ដូច្នេះ​ថា៖ “អ្នកមានរស់​ជា​របៀប​អ្នកក្រ ល្អ​ជាង​អ្នកក្រ​រស់​ជា​របៀប​អ្នកមាន”។ ​ទស្សនៈ​នេះ លោក​ឧកញ៉ា ចង់​មាន​ន័យ​ថា ​អ្នកមាន​តែ​រស់​នៅ​​ធ្វើ​ជីវិត​ឱ្យ​សាមញ្ញ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​អ្នកក្រ ប៉ុន្តែ​ចូល​ចិត្ត​សម្ញែង​អួតអាង​ ឋានៈ បុណ្យស័ក្តិ មាសប្រាក់ ឬ​សម្ភារៈនិយម​​ហួស​ពី​អ្វី​ដែល​ខ្លួន​ឯង​មាន។

សូមជម្រាបជូនថា ក្រៅពីលក់ចែកចាយគ្រឿងសំណង់ដ៏មានគុណភាពខ្ពស់ ឧកញ៉ា ហ៊ួត ជា ក៏មានគម្រោង​លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែល​មានប្រភេទផ្ទះច្រើនប្រភេទ និងតម្លៃសមរម្យបំផុត ដូចជាប្រភេទផ្ទះវីឡា​ទោល ផ្ទះអាជីវកម្ម ៣ជាន់ ផ្ទះអាជីវកម្ម ២ជាន់ និងប្រភេទផ្ទះ LV Villa ផង​ដែរ។ ចំពោះតម្លៃ មានចាប់ពី ៣៨,០០០​ដុល្លារ​ ដល់ ៧៨,០០០​ដុល្លារ​ ទៅតាមប្រភេទផ្ទះ។ លោកឧកញ៉ា បាន​បញ្ជាក់ផង​ដែរ​ថា ថ្ងៃនេះ​ លោក​ដើរលក់សំណង់ធម្មតា បងប្អូន​ជួយទិញផង ដែល​អាច​ទាក់ទង​តាម​លេខទូរស័ព្ទ៖ 092 851 886៕