អ្នកឧកញ៉ា សៀ ឫទ្ធី បរិច្ចាគទឹកប្រាក់ ១០ម៉ឺនដុល្លារសាងសង់អគារសិក្សាថ្មីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រីដ៍ គ្រុប ចូលរួមបរិច្ចាគទឹកប្រាក់ ១០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យកាន់ច្រើនឡើងក្នុងចូលរួមអភិវឌ្ឍជាតិ៕