ក្រុមគ្រួសារអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រគេនបច្ច័យសរុបចំនួន ៤០ម៉ឺនដុល្លារ សាងសង់អគារសិក្សាថ្មីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា លី ឆូកឆៃ(កូនប្រុសបង្កើត) ឧកញ៉ា លី ភូនរ៉ាត់ (កូនប្រុសពៅ) និងឧកញ៉ា សេង ញ៉ក់ (កូនប្រសារប្រុស) បានប្រគេនបច្ច័យសរុបចំនួន ៤០ ម៉ឺនដុល្លារអាមេរិច សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទីតាំងស្ថិតនៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំនួនបច្ច័យសរុប ទាំង ៣០ម៉ឺនដុល្លារនោះ រួមមាន៖

១. អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ប្រគេនបច្ច័យ ១០ម៉ឺនដុល្លារ

២. ឧកញ៉ា លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ភីអិនអិន ប្រគេនបច្ច័យ ១០ម៉ឺនដុល្លារ

៣. ឧកញ៉ា លី ភូនរ៉ាត់ (កូនប្រុសពៅ អ្នកឧកញ៉ា លី យ៉ុងផាត់) ប្រគេនបច្ច័យ ១០ម៉ឺនដុល្លារ

៤. ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក ព្រមទាំងភរិយា រួមទាំងបុត្រធីតា ប្រគេនបច្ច័យ ១០ម៉ឺនដុល្លារ

ការចូលរួមបរិច្ចាគថវិការបស់ ក្រុមគ្រួសារអ្នកឧកញ៉ា លី យ៉ុងផាត់ រួមទាំងកូនបង្កើត និងកូនប្រសារ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីកសាងអគារសិក្សាថ្មី នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕