សហស្ថាបនិកក្រុមហ៊ុន Google ដណ្ដើមតំណែងមហាសេដ្ឋី Warren Buffett និង Bill Gates

អន្តរជាតិ

តំណែងជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី ០៦ និង០៧ របស់បិតាវិនិយោគិន Warren Buffett និងសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវបានរបូត ទៅលើសហស្ថាបនិកក្រុមហ៊ុន Google ទាំង ២រូប គឺលោក Larry Page និង Sergey Brin។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Frobes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Google ទាំង២រូបគឺ មានការកើនឡើងជាខ្លាំង ដោយម្នាក់កើនជាង ១០ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៤,១ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៧,៦ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៦ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៥៥,៧ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៨ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤២,៥ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,៦ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣២,៦ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៨ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១,១ពាន់លានដុល្លារ៕