ដីឡូតិ៍បង់រំលស់មួយថ្ងៃ ១មុឺនរៀល ក្នុងរមណីយដ្ឋានលំហែរពហុបំណង ឧកញ៉ា ប៊ុន រតនាសេម បើកសម្ពោធជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៦ តុលា ២០២២នេះ អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនាសេម និងបងប្រុសបង្កើត គឺលោក ប៊ុន វុត្ថា បានសម្ពោធបើកដំណើរការលក់គម្រោងដីឡូតិ៍ក្នុងរមណីយដ្ឋានលំហែរជាផ្លូវការ ជាមួយប្រូម៉ូសិនបង់រំលស់ដីឡូត៍ត្រឹមតែ ១មុឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជន ដែលមានបំណងចង់បានដីឡូតិ៍ក្នុងរមណីយដ្ឋាន នឹងទទួលបានជម្រើសបង់ប្រាក់ងាយៗ គឺត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះក្នុង១ថ្ងៃ លោកអ្នកនឹងទទួលបានដីមួយកន្លែងដ៏ល្អ នៅជាប់ជាមួយរីស៊ត និងទីលំហែ ជាប់ក្រុងភ្នំពេញ។ រីសតលំហែរ មានទីតាំងស្ថិតក្នុងភូមិទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកគ្រាន់តែចំណាយពេលត្រឹមតែ៤០នាទី នោះនឹងទៅដល់ ពោលគឺនៅជាប់ជាយរាជធានីភ្នំពេញបង្កើយ។

បើតាមការរៀបរាប់អោយដឹងពីលោក ឧកញ៉ា ប៊ុន រតនា ហៅសេម បានឱ្យដឹងថា នេះគឺជាគម្រោង រមណីយដ្ឋានដ៏ល្អស្រស់ស្អាត នៅក្បែររាជធានីភ្នំពេញ ហើយអាចចំណាយពេលមកលំហែ នាពេលចុងសប្តាហ៍បានយ៉ាងងាយស្រួល។ ក្នុងគម្រោងរីសត មានដូចជា ស្រះទឹក និងត្រីជាច្រើន សម្រាប់អ្នកស្ទូចលេងកម្សាន្ត ម៉្យាងវិញទៀត នៅជុំវិញ ស្រះទឹក ក៏មានខ្ចុះ សម្រាប់អង្គុយទទួលទានអាហារ ផងដែរ។ ក្នុងនោះផងដែរ ក៏មានភោជនីដ្ឋាន លើទឹក រួមជាមួយ កោះ កាហ្វេ ដែលមានរូបរាង ដូចផ្ការំដួល ដែលអោយភ្ញៀវចូលលេងកំសាន្ត ថតរូប ជាមួយនិងទេសដ៏ស្រស់ត្រកាល។

លោកឧកញ៉ា ប៊ុន រតនា បន្តថា ក្រៅពីនេះ ក៏មានកន្លែងបោះតង់ កន្លែងក្មេងលេង អាងហែលទឹក រួមទាំងកញ្ចុះនៅលើវាស្រែ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺបងប្អូនដែលចូលទៅលេង នៅក្នុងគម្រោងរីស៊ត នេះ ក៏បានអនុញ្ញាតិអោយអ្នកភូមិ ចូលទៅលក់ដូរ ដូចជា បន្លែ ត្រីសាច់ មាន់ស្រែ ក្តាម ខ្យង ដែលសុទ្ធសឹងជារបស់ធម្មជាតិ ពិតៗ ពីប្រជាពលរដ្ឋ ដែលជាអ្នកភូមិក្នុងតំបន់ផងដែរ។

លោកឧកញ៉ា ប៊ុន រតនា បញ្ជាក់បន្ថែមថា នៅក្នុងគម្រោងរីស៊តនេះ ក៏មានលក់នូវគម្រោងដីឡូត៍ ដែលមានទំហំ ចាប់ពី ៥គុណ២០ , ១០គុណ២០ , ២០គុណ៤០ , ៤០គុណ៥០។ ប្រសិនបើបងប្អូន ចុះឈ្មោះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គឺទទួលបានតំលៃពិសេស លើពីការរំពឹងទុក ដោយទទួលការបញ្ចុះតំលៃ រហូតដល់ទៅ៦០ភាគរយ ក្នុងនោះផងដែរ ក៏មានលក្ខ័ណ ពិសេសបន្ថែមទៀត គឺបង់ត្រឹមតែ ១ម៉ឺនរៀល ក្នុងមួយថ្ងៃ នឹងទទួលបានដីឡូត៍ នៅជាប់គម្រោងរីស៊ត ដែលមានសក្តានុពល ដ៏ល្អនេះបានហើយ៕