មហាសេដ្ឋីរូបណា កំពុងវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ?

ជុំវិញ​ឧកញ៉ា

ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងលឿន តាមរយៈអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ពិសេសក្រុមវិនិយោគិនចិនតែម្តង។ ដើម្បីចូលរួមផ្គត់ផ្គង់និងផ្តល់សេវាទឹកស្អាតឱ្យបានគ្រប់គ្រង និងអនាម័យស្អាត រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ (Anco Water Supply Co.,Ltd.) បាននិងកំពុងវិនិយោគស្ថានីយ៍ទឹកស្អាតនៅខេត្តព្រះសីហនុ ដែលមានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបោះទុនរាប់លានដុល្លារពីអ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប។ លោកជាពាណិជ្ជករ និងជាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលដ៏មាននឥទ្ធពលម្នាក់ ដែលតែងតែចេញមុខចេញមាត់បង្ហាញវត្តមានរាល់ពេលក្រុមមហាសេដ្ឋី សេដ្ឋី ប្រកាសបរិច្ចាគទ្រព្យធនធានដល់រាជរដ្ឋាភិបាល ដូចភ្លៀងរលឹម។

ក្រុមហ៊ុនទឹកស្អាត អ្នកឧកញ៉ាមានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹក ក្នុងមួយថ្ងៃបានចំនួន១៦ម៉ឺនម៉ែត្រគីប ក្នុងនោះទំនប់ទី១ អាចផលិតបាន៤ម៉ឺនម៉ែត្រគីប ទំនប់ទី២ ផលិតបាន៦ម៉ឺនម៉ែត្រគីប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានអូសបណ្ដាញតភ្ជាប់ដល់ប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី៦ម៉ឺនទៅ៧ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។

សូមជម្រាបថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំប​ន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យ វែងឆ្ងាយ អំពីរៀបចំឱ្យខេត្តក្លាយជាតំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិស នៃការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេ​សផ្លូវ ទឹក និងភ្លើង ត្រូវដើរស្របគ្នាទៅនឹងគោលដៅ នៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត៕