អ្នកឧកញ៉ា គិត ម៉េង ដឹកដៃជំទាវឧកញ៉ា ម៉ៅ ចំណាន ទៅទទួលពានរង្វាន់ធុរកិច្ចអាស៊ាន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកដៃលោកជំទាវឧកញ៉ា ម៉ៅ ចំណាន អញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេលកាលពីយប់ថ្ងៃទី ៩ខែវិច្ឆិកាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ ២០២២ នៅក្នុងតំបន់អាស៊ាន មានចំនួន ៣៩ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនរបស់កម្ពុជាចំនួន ៨ ដែលរួមមាន៖ ធនាគារវីង (ខេមបូឌា), ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, ក្រុមហ៊ុន Ezecom, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន Confirel Co., Ltd, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន Aplus Consulting និងធនាគារជាតិនៃកម្ពុជា (NBC)។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ាបានដឹកដៃលោកជំទាវឧកញ៉ា ម៉ៅ ចំណាន អញ្ជើញទទួលពានរង្វាន់ដំណាងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដូចជា ធនាគារ វីង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្រុមហ៊ុន Ezecom។

ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការសប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ធុរជនជាតិ និងអន្តរជាតិ ក៏ដូចជា ក្នុងបន់ទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ និងកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដោយសង្ឈឹមថា ពួកគេនឹងយកពេលវេលានេះ ដើម្បីស្វែងរកឱកាសសម្រាប់អាជីវកម្មថ្មីៗ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាការរំលឹកដ៏សំខាន់មួយ ដើម្បីទទួលស្គាល់ និងរំលេចនូវរឿងជោគជ័យរបស់អាស៊ីអាគ្នេយ៍។ ពានរង្វាន់នេះ ទទួលស្គាល់លទ្ធផលការងារឆ្នើម ក្នុងចំណោមវិស័យសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានអាទិភាព ដូចជា ទេសចរណ៍ ភស្តុភារ អចលនទ្រព្យ វាយនភ័ណ្ឌ ថែទាំងសុខភាព សិប្បកម្ម បច្ចេកវិទ្យា Fintech និងផលិតផលកសិកម្ម។ ហើយយើងក៏មាន SME Excellence ជា ៤ប្រភេទផងដែរ គឺប្រភេទកំណើន, ប្រភេទការងារ, ប្រភេទនៃការច្នៃប្រឌិត និងប្រភេទ CSR។

សូមជម្រាបថា ពានរង្វាន់ធុរកិច្ចអាស៊ានត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ៕