ក្រៅពីជាអ្នករកស៊ី ឧកញ៉ា ទៀ វិចិត្រ កំពុងកាន់តួនាទីអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ លោកជាកូនបង្កើតលោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​ឈ្មោះ ទៀ សុខា មេបញ្ជាការរង​យោធា​ជើង​ទឹក ជាក្មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ទៀ វិចិត្រ ជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia ដែលមុខរបរនេះមានភាពល្បីល្បាញ និងរបរដែលបានធ្វើឲ្យមហាជនស្គាល់លោកតាមរយៈការបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ អ្នករងគ្រោះផ្សេងៗនៅតាមកោះ ភ្ញៀវទេសចរ និងអ្នកនេសាទជាដើម។

ខាងក្រោមនេះត្រួសៗពីតួនាទីការងារមួយចំនួនរបស់ឧកញ៉ា ទៀ វិចិត្រ៖

  • ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ
    • អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
    • ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ
    • សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ
    • ប្រធាន​ក្រុមមនុស្ស​ធ​ម៌​អូរ​បី (O3)