បុរី វិមានសំណាង មានកម្មវិធីពិសេស នៅថ្ងៃទី១៩-២០ វិច្ឆិកា នៅផ្សារម៉ាក្រូសែនសុខ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១៩-២០ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ ​​បុរី វិមានសំណាង ​​​នឹង​មាន​ការ​តាំង​បង្ហាញ​​អំពី​គម្រោង​របស់​ខ្លួន​ នៅ​ផ្សារ​​ម៉ាក្រូ​សែនសុខ ​​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ​​ដោយ​មាន​ប្រូម៉ូសិន​ជា​ច្រើន ​​សម្រាប់​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រូម៉ូសិនជាច្រើនសម្រាប់​ការកក់វីឡាណាមួយ​មានដូចជា៖

១. ថែម សុីទែនទឹក ១៥០០L ថ្នាំការពារកណ្តៀរ
២. ការចាប់គូប៉ុង មានដូចជា (iPhone 14, iPad-air, ម៉ាសុីនត្រជាក់ (៤ គ្រឿង), TV-LG ៥៥​អ៊ិញ)

សម្រាប់​ប្រូម៉ូសិន​ខាង​លើ​នេះ មានសុពលភាព តែ​១សប្តាហ៍​ប៉ុណ្ណោះ ដោយ​គិតចាប់ពី​ថ្ងៃ​ទី១៥ រហូតដល់​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២២។

បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង គឺជា​បុរី​លំដាប់​អភិជន​ ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីង​បែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់​វីឡាបែប​ទំនើបនានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែក​ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅ​ប្រចាំថ្ងៃ៕