ក្រុមហ៊ុន វិរៈ ប៊ុនថាំ បង្រៀនពីរបៀបទិញទំនិញពីប្រទេសវៀតណាម ដោយឥតគិតថ្លៃ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ​របស់​ឧកញ៉ា សួរ វីរៈ បាន​ប្រកាស​ជួយ​បង្រៀន​អតិថិជន​របស់់​ខ្លួន ពី​របៀប​ទិញ​ទំនិញ​ពី​ប្រទេសវៀតណាម ដោយ​ឥត​គិត​ថ្លៃ ​​ហើយ​អតិថិជន​អាច​​ផ្ញើ​ទំនិញ​ទាំង​នោះ​តាម​រយៈ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ មក​កាន់​ប្រទេសកម្ពុជា​​​កាន់​តែ​ងាយ​ស្រួល និង​ឆាប់​រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រផ្លូវការ Virak Buntham Vietnam Logistic ឬ​ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ដើម្បី​ផ្ញើអីវ៉ាន់ពី​ប្រទេសវៀតណាម មក​ប្រទេសកម្ពុជា​ តាម​រយៈ​លេខ​ទូរស័ព្ទ៖​ 012 422 711 | 098 422 711។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ តែងតែ​មាន​សេវាកម្ម​ថ្មីៗ ដើម្បី​​ជូន​អតិថិជន​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ដោយ​ចំណេញ​​ទាំង​ពេល​វេលា និង​ថវិកា។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០២២ ​កន្លងទៅ​ ក្រុមហ៊ុន ក៏​​​បានដាក់​ឱ្យដំណើរការ​កម្មវិធី VET EXPRESS ដែលជា​កម្មវិធី​បញ្ញើ​ដោយ​ខ្លួន​ឯង​បែបឌីជីថលជា​លើក​ដំបូង​នៅកម្ពុជា ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​កំណើន​នៃការប្រើប្រាស់​សេវាកម្ម​របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ពីអតិថិជន​មានការ​កើន​ឡើង​ខ្ពស់ និង​ដើម្បី​ឱ្យ​អតិថិជន​​កាន់​តែ​ងាយស្រួល ហើយចំណេញ​ពេល​វេលា​ផង​ដែរ៕

70 Shares