ឧកញ៉ា២រូប នាំគ្រួសារទៅផ្សារធំថ្មី ញ៉ាំបបរ និងនំប័ុងសាច់ យ៉ាងសាមញ្ញ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសៅរ៍ចុងសប្តាហ៍ ដែលជាពេលវេលាល្អសម្រាប់ការសម្រាកលំហែកាយជាមួយក្រុមគ្រួសារ ឧកញ៉ា ឈឹម បញ្ញា អគ្គនាយកបុរី ច័ន្ទខាស់សល និង ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ TLL បាន​នាំ​គ្រួសារ​ទៅ​ញ៉ាំ​អាហារ​​យ៉ាង​​​​សាមញ្ញ នៅ​ផ្សារ​ធំ​ថ្មី ​ក្នុង​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ឈឹម បញ្ញា ​​បាន​បង្ហោះ​រូបភាព​​លើ​ទំព័រហ្វេសប៊ុក​ជាមួយ​នឹង​ភរិយា លោកជំទាវ ឈ លីជូ ​​ភ្ជាប់​ជាមួយ​នឹង​សារ​នៅ​ល្ងាច​ថ្ងៃសៅរ៍​នេះ​ថា៖ “រីករាយ​ចុង​សប្ដាហ៍​ ថ្ងៃ​នេះ​ចូល​ផ្សារ​ថ្មី​ពីរ​នាក់​ប្តី​ប្រពន្ធ​ញ៉ាំ​បបរ”។

ឧកញ៉ា ឈឹម បញ្ញា និងភរិយា

រីឯ​លោកឧកញ៉ា អ៊ឹង គីមហុង ​​ក៏​បាន​បង្ហោះ​រូបភាព​ជាមួយ​នឹង​ភរិយា លោកជំទាវ សុខ ស្រីអូន និង​កូនស្រីរបស់​លោក ភ្ជាប់​ជាមួយ​នឹង​សារ​ផង​ដែរ​ថា៖ “នាំជំទាវតូច និងកូនប៉ោបុីញ៉ាំនំបុ័ងដាក់សាច់នៅផ្សារធំថ្មី”។

សូមជម្រាបជូន លោកឧកញ៉ា ឈឹម បញ្ញា អ្នកជំនួញផ្នែកអចលនទ្រព្យវ័យក្មេង និងជាស្ថានិក បុរី ច័ន្ទខាស់សល ​​បាន​​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​នឹង​លោក​ជំទាវ ឈ លីជូ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២។ ចំណែក​ឯ​ឧកញ៉ា អ៊ឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន បាន​រៀបអាពាហ៍ពិពាហ៍​ ២០​ឆ្នាំ​មក​ហើយ ​​និង​មានបុត្រាបុត្រីគួរឱ្យស្រលាញ់ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)៕

ឧកញ៉ា អ៊ឹង គីមហុង, ភរិយា និងកូនស្រី
238 Shares