ឧកញ៉ា ប៊ុន រតនាសេម ធ្វើការ១៣ម៉ោង និងចំណាយពេលជាមួយគ្រួសារ៥ម៉ោង ក្នុងមួយថ្ងៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​ក្នុង​រយៈពេល​មួយ​ថ្ងៃ មាន២៤​ម៉ោង លោក​​​​​ធ្វើការ១៣​ម៉ោង គេង​៦ម៉ោង និង​ចំណាយ​ពេល​ជាមួយគ្រួសារ​៥​ម៉ោង ​ហើយ​លោក​គ្មាន​ពេល​សេសសល់​ សម្រាប់​ការ​សប្បាយ​ផ្ទាល់ខ្លួន​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានបង្ហោះសារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​​យ៉ាង​ដូច្នេះ​ថា៖ “មួយថ្ងៃមានតែ២៤​ម៉ោង..ខ្ញុំធ្វើការ១៣​ម៉ោង គេង៦ម៉ោង សម្រាប់​គ្រួសារ៥​ម៉ោង​ មិនមានសល់ពេលសម្រាប់​ការសប្បាយផ្ទាល់ខ្លួនទេ។ ចុះបងប្អូនវិញ?”។

ឧកញ៉ា ប៊ុន រតនាសេម ជាអ្នកជំនួញ​វ័យ​ក្មេង​មួយ​រូប កំពុង​តែ​​ខិត​ខំ​ពង្រីក​​​​​អាជីវកម្ម​លើ​ពហុ​វិស័យ ​​ដែល​ក្រៅ​ពី​វិស័យ​យានយន្ត លោក​​ក៏​មាន​មុខ​ជំនួញ​ផ្នែក​ម្ហូប​អាហារ ​លក់គ្រឿង​អលង្ការ និង​វិស័យ​អចលនទ្រព្យ​ផងដែរ។ ជាក់ស្តែង ​​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ២០២២ កន្លង​ទៅ​នេះ លោក​ទើប​សម្ពោធបើកដំណើរការលក់គម្រោង​ដីឡូតិ៍​ក្នុងរមណីយដ្ឋានលំហែរជាផ្លូវការ ដែល​មានទីតាំងស្ថិតក្នុងភូមិទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង​ធ្វើ​ឱ្យ​រូបលោក​កាន់​តែ​រវល់​យ៉ាង​ខ្លាំង។

ទោះយ៉ាងណា ឧកញ៉ា ប៊ុន រតនាសេម តែងតែចំណាយពេលវេលា ដែលសល់ពីការងារ និងមុខរបរ ឆ្លៀតពេល​មើល​ថែ​ថ្នាក់ថ្នមភរិយា និងកូនៗ​មិនឱ្យពិបាកចិត្តឡើយ។ លោកឧកញ៉ា ប៊ុន រតនាសេម ​​បាន​រៀបការ​ជាមួយ​នឹង​លោកជំទាវ លីឈី កាលឆ្នាំ២០១៩ ​​ហើយ​រយៈពេល​៣​ឆ្នាំ​មក​នេះ លោក​និងភរិយា​​មាន​បុត្រាបុត្រី​​ចំនួន​២​​នាក់ គឺ​កូនទី១ ជា​កូនស្រី និង​កូនទី២ ជា​កូនប្រុស ដែល​ទើប​សម្រាល​ កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២២ និង​មាន​ឈ្មោះ​យ៉ាង​ពិរោះថា “ម៉ាយុ”៕

288 Shares