ឧកញ៉ាថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ពិភពដីមាស គ្រុប ម្នាក់ ទទួលសញ្ញាបត្របណ្ឌិត

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករវ័យក្មេង ឧកញ៉ា ថូ វុទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ពិភពដីមាសគ្រុប ទទួលសញ្ញាបត្របណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Doctor’s Degree in Business Administration) ពីសាកលវិទ្យាល័យ BODHISASTRA រដ្ឋ FLORIDA សហរដ្ឋអាមេរិក។ ពិធីប្រគល់ទទួលធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ម៉ាឡេស៊ី ទីក្រុងគួឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ការប្រគល់សញ្ញាបត្របណ្ឌិតជូនដល់ឧកញ៉ា ថូ វុទ្ធី បន្ទាប់ពីក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ BODHISASTRA រដ្ឋ FLORIDA សហរដ្ឋអាមេរិក បានពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើនិក្ខេបបទ និងបានការពារបញ្ចប់ដោយជោគជ័យនូវនិក្ខេបបទ ព្រមទាំងបានបំពេញគ្រប់លក្ខខណ្ឌ របស់សាកលវិទ្យាល័យកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ទទួលសញ្ញាបត្របណ្ឌិត ឯកទេស គ្រប់គ្រងពាណិជ្ជកម្ម។

បណ្ឌិត ថូ វុទ្ធី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជ ប្រោសព្រះរាជទានគោរម្យងារ «ឧកញ៉ា» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

បច្ចុប្បន្នឧកញ៉ាបណ្ឌិតជាអ្នវិនិយោគលើវិស័យអចលនទ្រព្យ ជាអនុប្រធានក្រុមប្រឹក្សា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ពិភពដីមាស គ្រុប ដែលមានអ្នកឧកញ៉ា ហ៊ី គឹមហុង ជាប្រមុខដឹកនាំ៕