សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ា សុខ គង់» នឹងសម្ពោធផ្លូវការនាថ្ងៃទី៣មករា

ជុំវិញ​ឧកញ៉ា

សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» នឹងសម្ពោធជាផ្លូវការ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីតាំងភ្នំបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឧត្ដមសេនីយ៍ផ្កាយ៣ ងិន បាណាល់ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ និងជាកូនប្រសារ អ្នកឧកញ៉ា សុខ គង់ បានលើកឡើងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះថា នៅក្នុងពិធីសម្ពោធនេះនឹងមានការចូលរួមពីអ្នកឧកញ៉ាបណ្ឌិតផ្ទាល់ ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងក្រុមការងារតាក់តែងនិពន្ធផងដែរ។ ជាមួយគ្នានេះកម្មវិធីក៏មានចាក់បញ្ចាំងខ្សែវីដេអូស្តីអំពីប្រវត្តិ និងសម្រង់ប្រសាសន៍សំខាន់ៗរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ផងដែរ។

សៀវភៅដែលអ្នកឧកញ៉ាស្ថាបនិកក្រុមហ៊ុន ស៊ូគីម៉ិច គ្រុប នឹងសម្ពោធចេញផ្សាយជាផ្លូវការនោះ មានចំណងជើងថា៖ “អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ អ្នកឧកញ៉ា សុខ គង់” ជាមួយក្របសៀវភៅទំព័រមុខបង្ហាញរូបភាពអ្នកឧកញ៉ាដាក់ដៃទ្រចង្កា ក្នុងទឹកមុខស្មិងស្មាធិ៍គិតគូរវែងឆ្ងាយទៅគោលដៅអនាគត។ ចំណែកឯក្របសៀវភៅខាងក្រោមវិញបានរំលេចពាក្យស្លោកមួយឃ្លារបស់អ្នកឧកញ៉ា យ៉ាងដូច្នេះថា៖ “ត្រូវស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារដើម្បីកសាងកេរ្តិ៍ឈ្មោះ”។

អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ ដែលចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ លោកជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ឬអាចនិយាយបានថា ជាគ្រាប់អុកសេដ្ឋកិច្ចមួយរូបដែលកំពុងរកស៊ីនៅប្រទសកម្ពុជា៕