ណែនាំឱ្យស្គាល់មុខជំនួញទាំង៧ របស់ជំទាវឧកញ៉ា នឹម វណ្ណៈ ម្ចាស់ក្រុមហ៊ុន ACE Group

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​និង​ជា​ទីប្រឹក្សា​នៃ​ក្រុម​មេធាវី អេជ អេន អេស (HNS) កំពុង​ប្រកប​មុខ​ជំនួញ និង​មុខ​របរ​​ជា​ច្រើន​ពហុវិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការ​បង្ហាញ​​​​​ត្រួសៗ​លើ​បណ្តាញ​សង្គម​ របស់​លោក​ជំទាវ​ឧកញ៉ា ​​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា លោកជំទាវ​កំពុង​​កាន់​កាប់​មុខ​ជំនួញ​ចំនួន ៧ ដែល​ក្នុង​នោះ​មាន​ដូចជា៖ (១)ក្លឹបកម្សាន្ត​ និងភោជ​នីយដ្ឋាន​ អេ ស៊ី អ៊ី (ACE Lounge and Restaurant) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយស្ថានទូត​រុស៊ី​ ចំងាយ ៣០០ ម៉ែត្រ ផ្លូវលេខ ១៦៧ ភូមិ២ ខណ្ឌចំការមន រាជធានីភ្នំពេញ, (២)ភោជនីយដ្ឋានអូសក្រឡា OS KROLA – អូសក្រឡា (ឆ្នេរអូរត្រេះទី១ ក្រុង​ព្រះសីហនុ), (៣)ឆ្នោតនាគ,​ (៤)ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), (៥)សារាយធម្មជាតិ NNP (NNP Cambodia Shop), (៦)ស្ករសម្រក ​និង Detox L2ME និង​​(៧)ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ACE GROUP។

យ៉ាងណាមិញ នៅឆ្នាំថ្មី​២០២៣​នេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ​​នៅ​មាន​​ផែនការ​ពង្រីក​អាជីវកម្ម​មួយ​ចំនួន​ទៀត ដូចជា​ សេវាកម្មជួលរថយន្ត (ឡានថែទាំបានល្អ, អ្នកបើកបរដែលមានជំនាញរួសរាយរាក់ទាក់, តម្លៃ​សមរម្យ ជំនួយការ ២៤​ម៉ោង) ដែល​​​ចាប់​ផ្តើម​ដំណើរ​ការ​ ចាប់ពី​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ២០២៣។

បន្ថែមពីនេះ​ លោកជំទាវឧកញ៉ា ក៏​បាន​បង្ហើប​ពី​គម្រោង​ខ្លះៗ​នៅ​ខេត្ត​សៀមរាប ដូចជា សេវាកម្ម អេចប្រេស ត្រាវែល និង ធួរស៍ (EXPRESS Travel & Tour), សេវាកម្មម៉ូតូកង់៤ និងម៉ូតូអគ្គីសនី, ក្លឹបកម្សាន្ត​ទំនើប​មួយ និង​ហាង​ អូសក្រឡា​ ​សម្រាប់​ឆ្នាំ​២០២៣ ​នេះ​ផងដែរ៕