ឧកញ៉ា សុខ ស្រស់ ផ្ញើសារលិខិតអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសជាប់ឆ្នោតម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកា សូមផ្ញើសារលិខិតអបអរសាទរ និងជូនពរអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសជាប់ឆ្នោតម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុខ ស្រស់ និងសហការីទាំងអស់មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលអ្នកឧកញ៉ា ត្រូវបានសមាជិក សមាជិកាផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសសាជាថ្មីម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។ ការផ្តល់សេចក្តីទុកចិត្តចំពោះ អ្នកឧកញ៉ា ពីសំណាក់សមាជិក សមាជិកា ដោយបានផ្តល់នូវសំឡេងឆ្នោត គាំទ្រច្រើនលើសលប់ តាមរយៈការបោះឆ្នោតជាសម្ងាត់ ដោយតម្លាភាព និងសុក្រឹត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ គឺពិតជាបានឆ្លុះបញ្ចាំងពីសមត្ថភាព ដឹកនាំប្រកបដោយប្រសិទ្ធភាព ភាពប៉ិនប្រសប់ ឈ្លាសវៃ មោះមុត និងក្រមសីលធម៌ខ្ពស់ ឈរលើទស្សនវិស័យវែងឆ្ងាយ ក្នុងអណត្តិកន្លងមក។

យើងខ្ញុំក៏ដូចជាសមាជិក សមាជិកាទាំងអស់របស់សភាពាណិជ្ជកម្មកម្ពុជា មានការជឿជាក់ចំពោះសមត្ថភាពដឹកនាំរបស់ អ្នកឧកញ៉ា សម្រាប់អាណត្តិបន្ទាប់នេះ ក្នុងការសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតជូនសភាពាណិជ្ជកម្មកម្ពុជា។ លទ្ធផលបោះឆ្នោតនាថ្ងៃនេះសបញ្ជាក់ឲ្យឃើញផងដែរថា អ្នកឧកញ៉ា ពិតជាឥស្សរជនដ៏ឧត្តុង្គឧត្តមម្នាក់ក្នុងវិស័យឯកជន ដែលមានស្នាដៃដ៏ធំធេងក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសកម្ពុជាស្គាល់នូវការលូតលាស់ វិបុលភាព ឈរលើមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារសេរី និងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ក្នុងឱកាសដ៏រីករាយឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមជូនពរ អ្នកឧកញ៉ា ទទួលបាននូវសេចក្តីសុខ សុភមង្គល និងសូមបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕