តើឧទ្ធម្ភាចក្រអ្នកឧកញ៉ា គិត ម៉េង ជិះមកសម្ពោធធនាគារវីង នៅបាត់ដំបង តម្លៃប៉ុន្មាន?

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី ២៦ ខែមករាកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញទៅកាន់ខេត្តបាត់ដំបង ដោយផ្ទាល់ដើម្បីដាក់សម្ពោធសាខាធានាគារ វីង ជាផ្លូវការ ដោយក្នុងនោះក៏មានការចូលរួម ក្រោមវត្តមានរបស់លោក រ័ត្ន សុវណ្ណនរ: ឧបការរីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា រួមជាមួយ​ឥស្សជនកិត្តិសយជាច្រើនរូបទៀតផងដែរ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុត គេសង្កេតឃើញថា ក្នុងឱកាសអញ្ជើញទៅកាន់ខេត្តបាត់ដំបងនាពេលនោះ អ្នកឧកញ៉ា គិត ម៉េង បានធ្វើដំណើរតាមរយ:ឧទ្ធម្ភាចក្រ ព្រមជាមួយការអមដំណើរដោយ អ្នកឧកញ៉ា និងឧកញ៉ាសំខាន់ៗជាច្រើនរូប ទៅជាមួយផងដែរ ។ 

​បើតាមរូបភាពដែលត្រូវថតនៅឯព្រលានយន្តហោះវាលបែកចាន ក្នុងទីរួមខេត្តបាត់ដំបង ឧទ្ធម្ភាចក្រដែលអ្នកឧកញ៉ា គិត ម៉េង ធ្វើដំណើរនោះ ត្រូវបានគេស្គាល់ឈ្មោះថា AS 365 DAUPHIN ដែលជាប្រភេទឧទ្ធម្ភាចក្រឯកជន លក្ខណ: VIP និងមានតម្លៃដល់រាប់លានដុល្លារ ឯណោះ ហើយមានរថយន្តទំនើប Rolls-Royce ទទួលទៀតផង។

គួរឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទម៉ាស៊ីនភ្លោះនេះ ត្រូវបានបង្កើតឡើងដំបូង និងផលិតដោយក្រុមហ៊ុនរបស់បារាំង Aérospatiale និងបន្ទាប់មកបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុន Eurocopter ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ហើយវាត្រូវបានប្រើប្រាស់ដោយបុគ្គលល្បីៗជាច្រើន និងសូម្បីតែបម្រើក្នុងវិស័យយោធាផងដែរ ដោយសារតែវាប្រភេទឧទ្ធម្ភាគចក្រមានល្បឿនលឿន ។ 

AS 365 Dauphin ជាប្រភេទឧទ្ធម្ភាគចក្រដែលមានទំហំធំ ដោយអាចផ្ទុកអ្នកដំណើរបាន ៥ នាក់ រួមជាមួយអ្នកបើកបរបាន ២ នាក់បន្ថែមទៀត ខណ:ស្វ័យភាពរបស់វា អាចហោះបានចម្ងាយឆ្ងាយបំផុតដល់ ៨០០ គីឡូម៉ែត្រ និងមានល្បឿនលឿនបំផុត ដល់ ២៧០ គីឡូម៉ែត្រ/ម៉ោង ខណ:តម្លៃវិញ បើតាមការចុះផ្សាយពី Aeroaffaires បានបង្ហាញថា ខ្ទង់ ៨,៩ លានដុល្លារអាមេរិក ៕