អ្នកឧកញ៉ា សុខ គង់ ចែកសៀវភៅដោយឥតគិតថ្លៃ នៅខេត្តចំនួន៨ ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នឹង​ចាត់ចែងបញ្ជូនសៀវភៅ «អាថ៌​កំបាំង​ពីក្រោយ​ភាព​ជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត​ សុខ​គង់» មួយ​ចំនួន​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន ៨ ​​ដើម្បី​ចែក​ជូន​ដោយ​ឥតគិតថ្លៃ ដល់​បងប្អូន​ដែល​មាន​បំណង​ចង់​អាន ​ចាប់ពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសារ​របស់​អ្នកឧកញ៉ា សុខ គង់ និង​ជា​អ្នកដឹកនាំ និង​សម្រប​សម្រួល​ការ​ចង​ក្រង​សៀវភៅ​​​ខាង​លើ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ដើម្បី​សម្រួលដល់​ការធ្វើ​ដំណើរ​របស់បងប្អូនដែលមានបំណងចង់អានសៀវភៅ «អាថ៌​កំបាំង​ពីក្រោយ​ភាព​ជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត​ សុខ​គង់» ក្រុមហ៊ុនបានចាត់ចែងបញ្ជូន​សៀវភៅមួយចំនួន ទៅតាមបណ្តាខេត្ត​​ចំនួន ៨​ ដើម្បីចែកជូន​ដោយ​ឥតថ្លៃ ​ចាប់ពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។ ​ក្នុង​នោះ បងប្អូន​អាច​ទាក់ទង​​ទៅ​តាម​ទីតាំង ​​និង​លេខ​ទូរស័ព្ទ​ដូច​ខាង​ក្រោម៖

១. ខេត្តសៀមរាប៖ នៅសណ្ឋាគារសុខាអង្គរ ទូរស័ព្ទលេខ ០៩៧ ៥៦១ ៦១៥៩
២. ខេត្តព្រះសីហនុ៖ នៅសណ្ឋាគារឆ្នេរសុខា ទូរស័ព្ទលេខ ០៩៧ ៥៦១ ៦១៣០
៣. ខេត្តកណ្តាល៖ នៅស្ថានីយប្រេងសូគីម៉ិច ផ្សារដើមមាន (ក្រោយសាលាខេត្ត) ទូរស័ព្ទលេខ ០៩៧ ៥៦២ ៦២៦០
៤. ខេត្តព្រៃវែង៖ នៅស្ថានីយប្រេងសូគីម៉ិច ជាប់បេនឡានទីរួមខេត្ត ទូរស័ព្ទលេខ ០៨៨ ២៦២ ៦២២៥
៥. ខេត្តកំពង់ចាម៖ នៅស្ថានីយប្រេងសូគីម៉ិច ក្រោយមន្ទីរពេទ្យមេគង្គ ទូរស័ព្ទលេខ ០៨៨ ៥៥៥ ៨២០៥
៦. ខេត្តពោធិ៍សាត់៖ នៅស្ថានីយប្រេងសូគីម៉ិច ទល់មុខសណ្ឋាគារសេនជូរី ទូរស័ព្ទលេខ ០៨៨ ៥៦២ ៦២៤១
៧. ខេត្តបាត់ដំបង៖ នៅស្ថានីយប្រេងសូគីម៉ិច ផ្លូវលេខ៣ ទល់មុខវិទ្យាល័យព្រះមុនីវង្ស ទូរស័ព្ទលេខ ០៨៨ ៥៦២ ៦២៨៨
៨. ខេត្តកំពត៖ នៅស្ថានីយប្រេងសូគីម៉ិច កំពត ជិតរង្វង់មូលធុរេន ទូរស័ព្ទលេខ ០៨៨ ៥៦៤ ៦៤០២ ។

គួរបញ្ជាក់​ថា ​សៀវភៅ «អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ នៅ​លើ​ភ្នំបូកគោ កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២៣។ លោក​បណ្ឌិត ងិន បាណាល់ ​ធ្លាប់បាន​​បញ្ជាក់​ថា អត្ថន័យទាំងស្រុង​នៅក្នុងសៀវភៅនេះ គឺផ្អែកលើ​ការពិត សច្ចភាព និងតាមបែបផែននៃវិទ្យាសាស្រ្ត​សិក្សាស្រាវ​ជ្រាវយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍ កាលបរិច្ឆេទ រូបភាព និងទិន្នន័យផ្សេងៗ សុទ្ធតែត្រូវបានផ្ទៀងផ្ទាត់​ដោយ​យកចិត្ត​ទុក​ដាក់បំផុត។ គ្រប់ពាក្យពេចន៍ គ្រប់ឃ្លា​ប្រយោគសុទ្ធតែត្រូវបានសម្រិតសម្រាំង មុននឹងសម្រេចដាក់​បញ្ចូលទៅក្នុងសៀវភៅនេះ។ សេចក្ដីរៀបរាប់នៅ​ក្នុងសៀភៅនេះ មិនមែនជាសាច់រឿងប្រលោមលោក ដែលកើត​ចេញពីអ្នកនិពន្ធទេ ប៉ុន្ដែវាជាព្រឹត្តិការណ៍ពិតមួយ ដែលមានតួអង្គឯក អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងឧត្តម​ភរិយារបស់លោក គឺលោកជំទាវ គឹម ឡេង៕