អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈនេះ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលត្រូវជាប្អូនថ្លៃស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039708-y-1024x682.jpg)
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ អ្នកឧកញ៉ា និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប បានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ម្តាយមីង ប្អូនថ្លៃស្រី និងជីដូន ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបីបាច់ថែរក្សាបុត្រ ធីតា ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ និងបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។
អ្នកឧកញ៉ា និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039711-y.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039705-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039697-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039698-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039710-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039709-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271376555901039702-y-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271440271740875830-y-1024x768.jpg)
![](https://www.oknha.news/wp-content/uploads/2023/02/telegram-cloud-photo-size-5-6271440271740875832-y-1024x768.jpg)