ខួបអាពាហ៍ពិពាហ៍២០ឆ្នាំ ជំទាវឧកញ៉ា តាំង ហ្គិចលៀង ទទួលបានកាដូ ឡានកាំម៉ារីក្រហម ពីស្វាមី

ជុំវិញ​ឧកញ៉ា

ក្នុងឱកាស​ខួប​អាពាហ៍ពិពាហ៍​២០ឆ្នាំ ​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ២០២៣ ​​លោក​ជំទាវឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមហ៊ុន H&L Group Co.,LTD ​​បាន​ទទួល​កាដូ​ពិសេស​ពី​ឧត្តម​ស្វាមី លោក​ឧកញ៉ា អ៊ឹង លីហេង ​​​នូវ​រថយន្ត​​​កាំម៉ារី​ពណ៌ក្រហម ស៊េរី​​ទសវត្សរ៍​ឆ្នាំ​៩០ មួយ​គ្រឿង ជាមួយ​នឹង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា ​​បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក យ៉ាង​ដូច្នេះ​ថា៖ “កាដូខួប២០ឆ្នាំ ដែលលោកប្តី​ទិញឱ្យ​ខ្ញុំ គឺជាឡានដែលគាត់ជិះកាលគាត់ចូលដណ្តឹងខ្ញុំ គាត់ទៅតាមរកទិញវាទាល់បានមកវិញ សុំសរសើរម៉ង។ មិននឹក​ស្មានសោះថា បានរួមដំណើរជីវិតជាមួយតាប៉ិកកាំម៉ារីក្រហម តែមួយភ្លែតសោះ ២០​ឆ្នាំបាត់ លឿននោះលឿន”។

លោក​ជំទាវ​ បាន​បន្ថែម​ថា ដំណើរជីវិតគូ​ដែលពោរពេញទៅដោយការកែខ្លួនឯង ដើម្បីការពារមនុស្សដែលយើង​ស្រឡាញ់ វាពិតជាមិនងាយស្រួលឡើយ តែនៅពេលដែលលោកជំទាវ​ដាក់ចិត្តទៅកែ វាដូចជាមិនពិបាកសោះ ដូច្នេះ​លោកជំទាវ​ធ្វើបាន សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ក៏អាចធ្វើបាន។

សូម​ជម្រាប​ថា ជំទាវឧកញ៉ា តំាង ហ្គិចលៀង ក្រៅ​ពី​ការ​ប្រកប​មុខ​ជំនួញ​​​ជា​ច្រើន​ លោកជំទាវ ក៏​តែង​តែ​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ល្អៗ ដល់​យុវជន​ជំនាន់​ក្រោយ និង​​​ធ្វើ​ជា​​គណៈកម្មការ​ក្នុង​កម្មវិធី​មួយ​ចំនួន។ ជាមួយ​គ្នា​នេះ លោកជំទាវឧកញ៉ា ក៏​ទើប​ជាប់​ឆ្នោត​​​ជា «ប្រធាន​ក្លិប​ស្ត្រីកម្ពុជា» ​​ផង​ដែរ។

ក្នុង​នាម​ជា​ប្រធាន​ក្លិប​ស្ត្រី​កម្ពុជា លោក​ជំទាវ​ឧកញ៉ា ​​បាន​លើក​ឡើង​ថា ក្លិបស្រ្តីកម្ពុជា “ស្រ្តីដេម្បីស្រ្តី“ យើងរួមគ្នា​ដើម្បីស្រ្តីកម្ពុជារីកចម្រើន។ យើងរួមគ្នា លើកកម្ពស់ស្រ្តី ឱ្យ​កាន់តែមានគុណតម្លៃក្នុងជីវិត។ រួមគ្នាតម្រង់​ទិស ស្រ្តី ដើម្បីឱ្យ​មានគុណភាពជីវិតកាន់តែប្រសើរឡើង។ រួមគ្នា បង្កើតឱកាសឱ្យ​ស្រ្តីចូលប្រឡូកសង្គម​ឱ្យ​មានប្រយោជន៍​។ ស្ត្រី គាប់បីមានជីវិតរីករាយ ព្រោះលោក​ជំទាវ​ជឿរជាក់ថា ស្រ្តីម្នាក់ណាក៏មានចំណុចទាក់ទាញ និង​ចំណុច​ខ្លាំង​របស់គាត់ដែរ ប្រសិនបើគាត់ចេះប្រើប្រាស់វាក្នុងផ្លូវវិជ្ជមាន ហើយលោកជំទាវ​ មានជឿជាក់ថា ជួយស្រ្តី​ម្នាក់​បាន គឺជួយបានមួយគ្រួសារ ព្រោះស្រ្តីគឺជា “ប្រភព“៕