វិស័យចិញ្ចឹមសត្វនៅកម្ពុជារីកចម្រើន តែឡើងជញ្ជីងមិនឈ្នះសាច់នាំចូលពីខាងក្រៅ ហេតុអ្វី?

សង្គម​និង​សេដ្ឋកិច្ច

អ្នកចិញ្ចឹមសត្វនៅក្នុងស្រុកអះអាងថា ការចិញ្ចឹមសត្វរបស់ខ្លួន មានការរីកចម្រើនរហូតដល់អាចផ្គត់ផ្គង់ទៅតាមតម្រូវការនៅទូទំាងប្រទេសបាន ប៉ុន្តែមិនអាចប្រកួតប្រជែងជាមួយនឹងសាច់ដែលនាំចូលមកពីខាងក្រៅបាន។ តើហេតុអ្វី?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងការប្រកួតប្រជែង រវាងការផលិតសាច់ក្នុងស្រុក និងផលិតសាច់នាំចូលពីខាងក្រៅតាមអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា គឺដោយថ្លៃដើមនៃការផលិតជ្រូករបស់គេមានថ្លៃទាបជាងនៅកម្ពុជា។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជានៅពេលខាងមុខ យើងមិនទាចទស្សន៍ទាយបានទេ តែពេលច្ចុប្បន្ននេះ បើយើងនិយាយទៅលើវិស័យចិញ្ចឹមសត្វ គឺយើងមានការរីកចម្រើនរហូតដល់អាចផ្គត់ផ្គង់បានទូទាំងប្រទេសបាន ដោយពុំចំាបាច់នាំចូលក៏បានដែរ។

លោកបន្តថា៖ «ប៉ុន្តែការផលិតនៅក្នុងស្រុកយើង មិនទាន់អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅប៉ែកអឺរ៉ុបបានទេ គេផលិតបានថោក អុីចឹងបើនាំសាច់បង្កកមកពីអឺរ៉ុបមកនោះយើងនឹងបានរបស់ដែលមានតម្លៃថោកហើយ តែបើការចិញ្ចឹមជ្រូកនៅតាមប្រទេសជិតខាងកម្ពុជា ដូចជានៅថៃ វៀតណាម ជាដើម គឺយើងអាចប្រកួតប្រជែងគ្នាបាន ព្រោះថ្លៃដើមនៃការផលិតជ្រូកវាប្រហាក់ប្រហែលគ្នា។តែបើឱ្យទៅប្រកួតជាមួយប្រទេសនៅអឺរ៉ុប ដែលគេផលិតវត្ថុធាតុដើម យើងមិនអាចទៅប្រកួតប្រជែងបានទេ»។

លោកលើកឡើងថា  ការចិញ្ចឹមសត្វនៅកម្ពុជាសួរថាវាមានបញ្ហាប្រឈមទៀតទេនៅពេលខាងមុខ?យើងគិតថាវានិងអាចមានបញ្ហាប្រឈមទៀតទាល់តែមានគោលនយោបាយពីរាជរដ្ឋាភិបាលទាក់ទងនិងវិស័យចិញ្ចឹមសត្វនេះថាមានកម្រិតណា,ការផ្គត់ផ្គង់សាច់មកពីខាងក្រៅវានិងជួយគំាំពារដល់អ្នកចិញ្ចឹមក្នុងស្រុកបានក្នុងកម្រិតណា?តែបើឱ្យយើងចិញ្ចឹមជ្រូកលក់ឱ្យមានតម្លៃថោកគឺធ្វើអត់បានទេព្រោះនៅអឺរ៉ុបថ្លៃដើមផលិតជ្រូករបស់ថោកមែនទែន។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គូសបញ្ជាក់ថា៖ «សាច់បង្កករបស់ប្រទេសវៀតណាម និងប្រទេសថៃក៏ដោយ គឺយើងមិនអាចទប់ ឬប្រកួតជាមួយគេបានទេ ព្រោះរបស់ដែលគេនាំចូលមកយើងវាជារបស់កាកសំណល់ ហើយយើងបានឃើញនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគឺមានអណ្តាត ជើង ច្រមុះ ដែលជារបស់ត្រូវយកទៅធ្វើជាចំណីសត្វ តែគេយកមកលក់ អុីចឹងយើងអត់អាចទប់ទល់បានទេ។ ដូចនេះ ក្នុងជ្រូកមួយក្បាលបើអ្នកកាប់ មិនអាចលក់ជើងជ្រូកបាន គឺអ្នកកាប់ជ្រូករងការខាតបង់ទៅហើយ អុីចឹងនេះជាការប្រកួតប្រជែងមិនស្មើភាពគ្នារវាងអ្នកចិញ្ចឹមជ្រូក»។

លោក លី ឡាវីល បង្ហើបឱ្យដឹងបន្ថែមថា នៅលើទីផ្សារក្នុងស្រុកសព្វថ្ងៃ មានវត្តមានសាច់បង្កកនាំចូលមកពីអឺរ៉ុប ប្រេស៊ីល និងពីប្រទេសផ្សេងទៀតផង៕ អត្ថបទ៖ សារេត