កូនចៅអ្នកឧកញ៉ា គិត ម៉េង ឡើងជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី អ៊ុង ច័ន្ទ​សោភា ដែល​បច្ចុប្បន្ន​ជា​នាយិកា​រង​ព័ត៌មាន​ទូរទស្សន៍ CTN និង​CNC ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីត្រូវទទួលបន្ទុកអនុវត្តនូវព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមជម្រាបជូនថា លោកស្រី អ៊ុង ច័ន្ទ​សោភា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ពោលគឺ​ក្រោយ​បញ្ចប់​ថ្នាក់​បិ​រ​ញ្ញាប​ត្រ​ផ្នែក​អក្សរសាស្ត្រ​បារាំង និង​ផ្នែក​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០០៤​។ 

បច្ចុប្បន្នជា​នាយិកា​រង​ព័ត៌មាន​ទូរទស្សន៍ CTN និង​CNC របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុ​ប របស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ស្ថានីយទូរទស្សន៍ CTN, CNC និង Mytv៕