ស្រ្តីប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្មកំពុងមានការរីកចម្រើនកាន់តែច្រើនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០

សង្គម​និង​សេដ្ឋកិច្ច

អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តី បានកំពុងប្រើប្រាស់បច្ចេកវិទ្យានៅក្នុងមុខរបររបស់ខ្លួនកំពុងមានការរីកចម្រើន ហើយការរំពឹងថា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងមានភាពលូតលាស់កាន់តែច្រើនថែមទៀតនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា អាឌីទី លើកឡើងនៅក្នុងវេទិកាលើកទឹកចិត្តកុមារនិងយុវតី និងចំណាប់អារម្មណ៍លើការសិក្សាស្តែម (Stem) ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១ ក្រោមប្រធានបទ«កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា» នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៣នេះថា ដោយសារមានការជំរុញលើកកម្ពស់ពីរាជរដ្ឋាភិបាល ធ្វើឱ្យស្រ្តីនៅក្នុងបច្ចេកវិទ្យាមានការកើនឡើងច្រើន ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យា អាឌីទី ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការពិគ្រោះ ផ្តល់យោបល់ និងជួយជ្រោមជ្រែងបច្ចេកវិទ្យាដល់ស្ត្រី ដើម្បីឱ្យស្រី្តក្នុងធុរកិច្ច ក៏ដូចស្រី្តក្នុងអាជីវកម្ម អាចប្រើប្រាស់បច្ចេកវិទ្យាជាយាន សម្រាប់កិច្ចប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

លោកស្រីមានប្រសាសន៍ថា« ស្តី្រដែលមានអាជីវកម្ម បានបត់បែនទម្លាប់របស់ខ្លួនជាច្រើនក្នុងការចាប់យកបច្ចកវិទ្យាសម្រាប់ការធ្វើអាជីវកម្ម ដូចជាការធ្វើអាជីវកម្មតាមអនឡាញជាដើម ទោះបីពួកគាត់មិនមែនអ្នកបច្ចេកវិទ្យា តែពួកគាត់កំពុងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អាជីវកម្ម ដើម្បីជួយសម្រួលដល់កិច្ចទំនាក់ទំនងក្នុងពាណិជ្ជកម្ម និងសម្រួលដល់លក់ដូរជាដើម។ បច្ចុប្បន្នយើងឃើញការប្រើប្រាស់បច្ចេកវិទ្យាកំពុងមានសម្ទុះរីកចម្រើនច្រើន ហើយយើងរំពឹងថា ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា នៃយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងមានភាពលូតលាស់ការីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត»។

លោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា យុវជន ជាពិសេសយុវនារី គឺចូលចិត្តណាស់លើផ្នែកបច្ចេកវិទ្យា និងមានភាពវ័យឆ្លាតក្នុងការចាប់យកបច្ចេកវិទ្យាសម្រាប់អាជីពរបស់ពួកគាត់ផ្សេងៗ ហើយសម្រាប់បញ្ហានេះ ក្រសួងក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាក់ស្តែងព្រឹត្តិការណ៍ពិរពណ័នេះ ជាការបង្ហាញឱ្យឃើញពីការរីកច្រើន នៃការចូលរួមទាំងបុរសនិងស្រី្ត ក្នុងវិស័យបច្ចេកវិទ្យា ដើម្បីរួមគ្នាធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន៕អត្ថបទ៖សារេត