សង្រ្កាន្តវត្តភ្នំឆ្នាំនេះ រៀបចំធំជាងឆ្នាំមុន​

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំ សង្រ្កាន្តវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤, ១៥ និង១៦ ខែមេសា វេលា ម៉ោង​៨ព្រឹក ដល់ម៉ោង៨យប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូច​ជាការ​បង្ក​លក្ខណៈ​អោយ​ប្រជាពល​​​រដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកទល់ពេលនេះការរៀបចំ​ស​ម្រេ​ច​​បាន​ជាង៨០ភាគរយហើយ ដោយការងាររៀបទាំងអស់គ្រោងបញ្ចប់១០០ភាគរយ នៅថ្ងៃទី១៣ មេសា ស្អែកនេះ។

លោក ជុំ វុឌ្ឍី បានបញ្ជាក់ទៀតថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះ ក៏នឹងមានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន មាន​កម្ម​វិធី​​បែបប្រពៃណីសាសនា ពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យ​ស្រង់​ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

គួរបញ្ជាក់ថា ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ បានខកខានរៀបចំសង្រ្កាន្ត វត្តភ្នំ ចំនួន២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១។ ប៉ុន្តែក្រោយស្ថានធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២២ អាជ្ញាធរ​បានរៀបចំសង្រ្កាន្តវត្តភ្នំឡើងវិញ ដោយទាក់ទាញអ្នកមកលេងកម្សាន្តជាង២០ម៉ឺននាក់៕