ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ដើម្បីអបអរសាទរ​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែខាងមុខនេះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិ​សាស្រ្តវត្តភ្នំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធី​ប្រុង​ពលី ជា​ពិធី​បែប​សាសនា​មួយ ដែល​គេ​តែង​ធ្វើឡើង​មុន​ការរៀបចំ​សាងសង់​អ្វីមួយ ក្នុង​បំណង​ដើម្បី​សុំជោគជ័យតាម​ការចង់បាន​។ ពិធី​នេះ​តែងតែ​រៀបចំ​ជាប្រចាំ នៅ​មុនពេល​ដំណើរការ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​ធ្វើឡើង​តាម​គន្លង​ប្រពៃណី​ទំនៀមទម្លាប់ ជំនឿ សាសនា របស់បុព្វបុរស​ខ្មែរ​។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១៣​មកម្លេះ អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ដែល​ជា​ឱកាស​ដ៏ល្អសម្រាប់​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ​​៕