សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបន្ដលើកកម្ពស់វិស័យកីឡាសំដៅដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា​ នារសៀលថ្ងៃទី១២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ និងមានស្មារតីក្រុមគំនិតច្នៃប្រឌិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោថ្លែងថា៖ ត្រូវបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឲ្យមានសុខភាព និងមានជីវភាពស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី​ ការបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ។

បន្ថែមទៀតនោះ សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យបន្តលើកកម្ពស់ សុខភាពអនាម័យនៅតាមគ្រឹះ-ស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារ ដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋា-រចនាសម្ព័ន្ធសុខភាព៕