គម្រោងតបណ្ដាញខ្សែកាបអុបកទិកក្រោមបាតសមុទ្រហុងកុង-ភ្នំពេញ តម្លៃ ១៦៥លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៤

សង្គម​និង​សេដ្ឋកិច្ច

គម្រោងតបណ្ដាញខ្សែកាបអុបកទិកក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ មានតម្លៃ ១៦៥លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងកំពុងពន្លឿនលើកិច្ចការសាងសង់នេះ ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត កាលរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីក្រុងហុងកុង-ក្រុងព្រះសីហនុ​ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ ហើយនឹងឈានទៅឆ្លើយតបបានគ្រប់គ្រាន់ ចំពោះតម្រូវការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។

លោក ជា វ៉ាន់ដេត បន្តថា ក្នុងឆ្នាំ២០២៤ ជឿជាក់ថា នឹងមានខ្សែបណ្ដាញក្រោមបាតសមុទ្រ ចូលមកដល់ប្រទេសកម្ពុជាជាមួយសមត្ថភាពធំ ល្បឿនលឿន ដែលនឹងឆ្លើយតបគ្រប់គ្រាន់ នឹងតម្រូវការបច្ចុប្បន្នរបស់កម្ពុជា ពិសេសមានតម្លៃធូរថ្លៃថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះទឹកប្រាក់ដែលត្រូវបានប្រើប្រាស់ ដើម្បីតភ្ជាប់បណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-រាជធានីភ្នំពេញ គឺកម្ពុជាបានកម្ចីពីរដ្ឋាភិបាលចិន ហើយកម្ពុជានឹងប្រើប្រាស់ផលចំណេញ ពីការលក់សេវាអ៊ីធើណេតនេះ ដើម្បីសងត្រឡប់ទៅកាន់រដ្ឋាភិបាលចិនវិញ ដោយឡែកចំពោះរយៈពេលនៃការអនុវត្តគម្រោងនេះ មានរយៈពេល៣០ឆ្នាំ៕ អត្ថបទ៖ ពិសី