គ្រាន់តែទីតាំង២នេះ! ក្រសួងចំណាយរហូត៥០ម៉ឺនដុល្លារ ដើម្បីបំពាក់បំពាក់ Public WiFi  ត្រៀមសម្រាប់ស៊ីហ្គេម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា ប្រហែល៥០ម៉ឺនដុល្លារ សម្រាប់អ្នកប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងទីតាំងសំខាន់ចំនួនពីរ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម កាលរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) គឺទី១. នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២. ពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា៖«ដើម្បីប្រើ Public WiFi នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ ខណៈ Public WiFi នៅពហុកីឡដ្ឋានជាតិទាំង២នេះ គឺអត់មានបញ្ហាអ្វីនោះទេ ក្នុងរយៈពេលព្រឹត្ដិការណ៍ស៊ីហ្គេម»។

ចំណែកឯការប្រើប្រាស់ សម្រាប់ការផ្សាយចេញក្រៅប្រទេសវិញ លោកថា ក្រសួង ក៏បានចរន្ដក្រុមហ៊ុនខ្សែកាបមួយចំនួន និងក្រុមហ៊ុនរដ្ឋ ចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ ដោយអត់មានបញ្ហានោះទេ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធើណែន និងបង្គោលអង់តែន នៅទីនោះ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះដែរ ចំពោះព្រឹត្តការណ៍ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ ពិសី