សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះ កីឡាការិ នីបាល់ទាត់កម្ពុជា ដែលបានយកឈ្នះឡាវ ក្នុងលទ្ធផល ២ ទល់ ០

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសំណេរនៅលើហ្វេកបុក នារាត្រីថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា បានកោតសរសើរចំពោះកីឡាការិនីបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបា​ន​យ៉ាងល្អ ដោយ​យកឈ្នះ​កី​ឡាការិនី​ឡាវ ក្នុងលទ្ធផល ២ទល់០(Ca​mbo​​dia 2-0 Laos) នៅកីឡដ្ឋាន ស្មាត អ អេស អិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានសរសេរថា៖ សូមអបអរសាទរ និង កោតសរសើរចំពោះកីឡាការិនីជ​ម្រើស​ជាតិកម្ពុជា ដែល​បានខិតខំប្រកួត​បានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡា​បាល់​ទាត់(នារី GroupB) នា រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា vឡាវ ដែលបា​នយកឈ្នះកីឡាការិនីឡាវ ក្នុង​លទ្ធផល (Cambodia 2-0 Laos) ដែលទើប​បានប្រកួតចប់នៅកីឡដ្ឋាន ស្មាត អ អេស អិន មុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​ជូនពរក្រុមកីឡាការិនីកម្ពុជាឲ្យទទួលបានជោគជ័យ​ក្នុងការប្រកួតជាបន្តទៀតផងដែរ៕

អត្ថបទ៖ សីហា