«កីឡា គឺលើសពីភាពឈ្នះ និងចាញ់» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើកទឹកចិត្តអត្តពលិកកីឡាបាល់ទះម្នាក់ ១,០០០ដុល្លារ និងសន្យាបង្កើតអនុស្សារវីយ៍ដ៏អស្ចារ្យឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

«កីឡា គឺលើសពីភាពឈ្នះ និងចាញ់» ទោះបីជា លទ្ធផលអត្តពលិកកីឡាបាល់ទះកម្ពុជា មិនអាចដណ្ដើមបានមេដាយមាស បានត្រឹមមេដាយប្រាក់ នៅវគ្គកណ្តាលផ្តាច់ព្រ័ត្រក្ដី ប៉ុន្តែឈរលើស្មារតីក្ដីស្រឡាញ់ និងគាំទ្រ ជាតិនិយម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី០៩ ឧសភានេះ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កីឡាករបាល់ទះវិញ្ញាសាបុរសជម្រើសជាតិទាំង ១៤រូប ដោយម្នាក់ ទទួលបានចំនួន $១,០០០ សរុបទឹកប្រាក់ $១៤,០០០ ដើម្បីជាការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កីឡា មិនបានសំដៅទៅលើតែសេចក្តី ឈ្នះ ឬចាញ់ ចំពោះគូរប្រកួតនោះទេ ខ្លឹមសារដ៏សំខាន់បំផុតរបស់អត្តពលិក គឺបង្ហាញឱ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ដែលទាំងអស់នេះ នឹងស្តែងឱ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ។ 

តួយ៉ាងដូចជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគផលិតភេសជ្ជៈក្នុងស្រុកដ៏លេចធ្លោ កម្រិតស្តង់ដារអន្តរជាតិ ISO និងឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ស្របតាមពាក្យស្លោក Òខ្មែរអាចធ្វើបានÓ។   

មិនឈ្នះមេដាយមាស តែឈ្នះទឹកចិត្តប្រជាជនកម្ពុជា! អ្វីដែលជាសក្ខីភាព បង្ហាញពីបេះដូងខ្មែរស្រឡាញ់ខ្មែរ បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភសរុប $១៤,០០០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តបង្កើត អនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន ជូនអត្តពលិកបាល់ទះទាំងកម្ពុជា ១៤រូប ដោយនឹងនាំពួកគាត់ ជិះរថយន្តសេរីទំនើប Rolls-Royce ទៅស្នាក់នៅ សម្រាកលម្ហែកាយ និងទទួលទានអាហារនៅសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penh ថែមទៀតផង។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានផលិតផលក្នុងស្រុកជាច្រើន ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា។ 

គួររំឮកថា ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី៨ ឧសភា ឥណ្ឌូណេស៊ី បានឈ្នះកម្ពុជា ៣សិត ទល់០ ។ យ៉ាងណាមិញ សម្រាប់កម្ពុជាអត្តពលិកបាល់ទះកម្ពុជាយើង ទោះបីទទួលបានមេដាយប្រាក់ក៏ដោយ តែលទ្ធផលនេះ គឺជាកំណត់ត្រាថ្មី មួយទៀត ដែលក្រុមបាល់ទះកម្ពុជា ផ្នែកបុរសក្នុងសាល សម្រេចបានក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់ ព្រោះកាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម កម្ពុជាទទួលបាន ត្រឹមមេដាយសំរឹទ្ធ ប៉ុណ្ណោះ។ អ្វីដែលអត្តពលិកកីឡាបាល់ទះកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីនោះ គឺព្រឹត្តិការណ៍ស៊ីហ្គេម ២លើកជាប់គ្នាហើយ ដែលក្រុមបាល់ទះកម្ពុជា ដណ្ដើមបានមេដាយ បន្ទាប់ពីឆ្លងកាត់អស់រយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ៕  

កម្ពុជាដើម្បីកម្ពុជា! ស្រែកលើកទឹកចិត្តកម្ពុជា ជាមួយស្រាបៀរកម្ពុជា!