អ៊ុយក្រែន អគុណកម្ពុជាដែល​គាំទ្រលើ​សំណើ​របស់​ខ្លួន​​សុំ​ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អា​ស៊ាន​

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលិនស្គី​ បាន​ថ្លែងអំ​ណរគុណ​ចំពោះ​ជំនួយ​មនុស្សធម៌​របស់​កម្ពុជា និងការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​និង​ស​ហប្រតិ​បត្តិការ​អន្តរជាតិ ​បាន​ឱ្យដឹង​ថា ជំនួប​រវាង​មេដឹក​នាំ​ទាំង​២​នេះ ធ្វើ​ឡើង​តប​តាមសំណើ​របស់​ លោក វ៉ូ​ឡូ​ឌី​មៀ ហែល​លិ​ន​ស្គី (VOLODYMYR ZELENSKYY)​។ ក្នុងនោះ​ ជា​កិច្ច​ចាប់​ផ្តើម លោក​ប្រធា​នាធិបតី​អ៊ុយ​ក្រែ​នបាន​រំឭក​សាជា​ថ្មី និង​ថ្លែង​អំណរ​អរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ ​និង​បាន​ចូល​ជា​សហ​ស្ថាប​និក​សេច​ក្តី​សម្រេច​ចិត្តរបស់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​តិ និង​ជំហរ​របស់​កម្ពុជាពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រធានាធិ​បតី​ក៏បាន​ថ្លែងអំ​ណរគុណ​ចំពោះ​ជំនួយ​មនុស្សធម៌​របស់​កម្ពុជា​ក្នុងកា​របណ្តុះ​បណ្តា​ល អ្នកដោះ​មីន​របស់​អ៊ុយ​ក្រែ​ន​ កាល​ពី​ខែមករា ​ឆ្នាំ ​២០២៣ ​កន្លងទៅ​​ផងដែរ​។ ជា​មួយ​គ្នា​នោះ​ លោក​បាន​កោត​សរសើ​រ​ចំពោះ​ជោគ​ជ័យ​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២​ ដែល​បាន​អនុញ្ញាត​ឱ្យ​មានការ​ចុះហត្ថ​លេខា​រប​ស់អ៊ុយ​ក្រែ​ន​លើ​លិ​ខិ​តូ​បក​រណ៍​ចូល​ជា​ភាគី​នៃ​សន្ធិ​ស​ញ្ញា​មិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) នៅ​រាជធានី​ភ្នំពេញ និង​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​សំណើ​របស់​អ៊ុយ​ក្រែ​ន​សុំ​ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អា​ស៊ាន​។​

​ជុំវិញរឿងនេះ សម្តេច​នាយក​ដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ក៏បាន​សម្តែង​ក្ដី​សោ​មនស្ស​រីករាយ​ដែល​បាន​ជួប​សន្ទ​នាតាម​ប្រព័ន្ធ​ទូរស័ព្ទ​ជា​លើក​ទី​២ ​ជាមួយ លោក វ៉ូ​ឡូ​ឌី​មៀ ហ្វែល​លិន​ស្គី ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន​។​ជំនួប​នេះ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សង្កត់​ធ្ងន់អំពី​​សារៈសំ​ខាន់​នៃ​ការ​ស្វែង​រក​កិច្ច​សន្ទនា​តាម​មធ្យោ​បាយ​ជាក់​ស្ដែង​ដើម្បី​បញ្ចប់​សង្គ្រាម និង​ទុក្ខ​វេទនា​របស់​ប្រជា​ជន​អ៊ុយ​ក្រែ​ន​។​

​សម្តេតេជោ ហ៊ុន ​សែន បាន​បញ្ជាក់​ថា ​ពី​គោល​ជំហរ​ជាគោលកា​រណ៍​របស់​កម្ពុជាចំពោះមុខ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា​៖ «​កម្ពុជា​គោរព និង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្ដរជាតិ​»​។ ជាមួយ​គ្នា​នោះ​លោក​ក៏បាន​បញ្ជាក់​សា​ជាថ្មី​ពីកា​របន្ត​គាំទ្រ​សំណើ​របស់​អ៊ុយ​ក្រែ​នចូល​ជា​ដៃគូសន្ទនា​តាម​វិស័យ​របស់​អាស៊ាន​ផង​ដែរ ។

សូមជម្រាប់ដែរថា ក្រៅពីអគុណកម្ពុជាដែលគាំទ្រលើសំណើរបស់ខ្លួនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានហើយនោះ ក្នុងជំនួបនោះ លោក​ប្រធានាធិ​បតី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏បាន​ថ្លែងអំ​ណរ​គុណ​ជូនសម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជាចំពោះ​ជំនួប​តាម​ទូរ​សព្ទ័​ដ៏រាក់​ទាក់​នេះ ហើយ​បាន​សម្តែង​អំណរ​សាទរ​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ ​រា​ជរដ្ឋា​ភិបាល និ​ងប្រជាជនកម្ពុជា និង​បាន​ជូនពរ​រាជរដ្ឋាភិ​បាល និងប្រជា​ជន​កម្ពុជា ​ទទួល​បាន​សន្តិភា​ព និងវិបុល​ភាព​ជា​និរន្តរ៍​៕

អត្ថបទ៖ ពិសី