៥ខែក្នុង​ឆ្នាំនេះ កម្ពុជានាំ​ចេញទំនិញ​បាន​ក្នុង​តម្លៃជាង ៩ពាន់​លាន​ដុល្លារ ធ្លាក់ចុះ២,៤ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ថា ផលិតផលដែលនាំចេញ​សំខាន់ៗរួមមាន​សំលៀកបំពាក់ ស្បែក​ជើង ទំនិញ​ធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួន​ដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ។ ចំពោះ គោល​ដៅនាំចេញទំនិញ កំពូលទាំងប្រាំរបស់​កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងបរិមាណនាំ​ចេញចំនួនជាង ៣ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំមុន។ ចំណែកឯ ការនាំចេញទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ ៣០០ លានដុល្លារ កើនឡើង ២២% ខណៈការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ១៣,៣% ឬស្មើនឹងប្រមាណជិត ៦០០ ដុល្លារ​។ នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕