ក្រុមហ៊ុនលំដាប់យក្សរបស់អូស្ត្រាលី១ ត្រៀមនាំចេញផលិតផលខ្មែរទៅលក់លើទីផ្សារប្រទេសអូស្ត្រាលី នៅចុងឆ្នំានេះ

សង្គម​និង​សេដ្ឋកិច្ច

បើមិនមានការប្រែប្រួលណាមួយនោះទេ ក្រុមហ៊ុនលំដាប់យក្សឬខ្នាតធំជាងគេមួយទៀតរបស់អូស្ត្រាលីនឹងធ្វើការនាំចេញផលិតផលរបស់ក្រុមហ៊ុនលីលី ទៅលក់ឬចែកចាយនៅទីផ្សារប្រទេសអូស្ត្រាលី នាត្រឹមចុងឆ្នំា២០២៣ខាងមុខនេះជាមួយនិងបរិមាណផលិតផលដំបូងចំនួន១កុងតឺន័រ៤០ហ្វីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយលីលី ប្រាប់ឧកញ៉ា ញ៉ូស៍ឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនលីលី បាននាំចេញទៅប្រទេសអូស្ត្រាលីរួចមកហើយនៅប្រភេទនំាស្រួយ ហើយឥឡូវនេះខាងក្រុមហ៊ុន Perpetuity Capital Pty Ltd មានការចាប់អារម្មណ៍ខ្លំាងលើបន្លែផ្លែឈើគ្រៀម ដែលជាផលិតផលរបស់ក្រុមហ៊ុនលីលី ហើយយើងនឹងធ្វើតេស្តសាកស្បងផ្ញើរគំរូជូនគាត់នៅពេលខាងមុខឆាប់ៗនេះ ក្នុងនោះយើងសង្ឃឹមថាអាចនាំចេញទៅប្រទេសអូស្ត្រាលីបាន។

ឧកញ៉ា កែវ មុំ មានប្រសាសន៍បញ្ជាក់ថា « បើតាមការប៉ាន់ស្មានគម្រោងនាំចេញផលិតផលទៅប្រទេសអូស្ត្រាលីតាមរយៈក្រុមហ៊ុន Perpetuity Capitalប្រហែលជានៅចុងឆ្នំា២០២៣នេះ គឺយើងអាចនាំចេញទៅបាន ហើយនៅក្នុងជំហ៊ាននំាចេញដំបូងគាត់អាចសាកល្បង១កុងតេន័រ៤០ហ្វីត និងមានការបញ្ជាទិញជាបន្តបន្ទាប់ទៀត»។

បើតាមស្ថាបនិកក្រុមហ៊ុនលីលី ថាPerpetuity Capital មានការចាប់អារម្មណ៍ទៅលើផលិតផលលីលី ដោយសារក្រុមហ៊ុនលីលី បាននាំចេញផលិតផលដោយមានការទទួលស្គាល់ដោយប្រទេសអូស្ត្រាលី។ ចំពោះកសិផលរបស់ខ្មែរមានគុណភាព និងរសជាតិឆ្ងុយឆ្ងាញ់ នៅពេលដែលយើងយកបន្លែផ្លែឈើមកកែច្នៃអាចប្រកួតប្រជែងនៅលីទីផ្សារអន្តរជាតិបាន។ហេតុដូចនេះហើយ ទើបគាត់ចាប់អារម្មណ៍មកលើផលិតផលក្រុមហ៊ុនលីលី។

កន្លងមកក្រុមហ៊ុនលីលី ធ្លាប់ធ្វើកុងត្រាជាមួយក្រុមហ៊ុនធំ១នៅលើពិភពលោក ដែលនាំផលិតផលក្រុមហ៊ុនលីលី យកទៅលក់នៅប្រទេសអូស្ត្រាលី ដោយឡែកសម្រាប់វត្តមានរបស់ក្រុមហ៊ុន Perpetuity Capital ជាក្រុមហ៊ុនថ្មីឬអាចចាត់ទុកជាក្រុមហ៊ុនទី២ បន្ទាប់ក្រុមហ៊ុនទី១ បាននាំចេញផលិតផលរបស់ក្រុមហ៊ុនលីលី អស់ពេល៤ឬ៥ឆ្នំារួចមកហើយ។

ឧកញ៉ា កែវ មុំ សង្កត់ធ្ងន់ថា« ចំពោះទីផ្សាររបស់ប្រទេសអូស្ត្រាលីដែលយើងមើលឃើញជាទីផ្សារមួយដ៏ធំជាពិសេសក្រុមហ៊ុនដែលគាត់បានមកទិញផលិតផលពីយើងគឺគាត់មានទីផ្សារនិងមានកន្លែងចែកចាយទូលំទូលាយរហូតដល់៦ពាន់កន្លែង។ដូចនេះសក្តានុពលនៃការនាំចេញពិតជាមានច្រើន»៕

អត្ថបទ៖សារេត