កម្ពុជាត្រៀមខ្លួនរួចរាល់ ចាប់យកទីផ្សារប្រទេសចិនសម្រាប់ធ្វើការនាំចេញ​ផលិតផលសំបុកត្រចៀកកំា

សង្គម​និង​សេដ្ឋកិច្ច

កាលពីប៉ុន្មានឆ្នំាមុន ផលិតផលសំបុកត្រចៀកកំាកម្ពុជាគុណភាពនិងការយល់ដឹងនៅមានកម្រិត ប៉ុន្តែមកដល់ពេលនេះយើងចាប់ផ្តើមត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើការនាំចេញទៅប្រទេសចិន។ ដូចនេះនៅក្នុងការធ្វើដំណើរទៅមុខយើងស្ទុះស្ទារខ្លំាងមកដល់ពេលនេះ។នេះបើយោងតាមប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី វ៉ា សុជិន មានប្រសាសន៍ថា ផលិតផលសំបុកត្រចៀកកំាកម្ពុជាកន្លងមកយើងលក់ទៅឱ្យប្រទេសជិតខាង តែយើងសង្ឃឹមថានៅពេលយើងមានMOUជាមួយចិនហើយ យើងនិងជំរុញការនាំចេញឱ្យបានច្រើនដើម្បីបង្កើតកម្លាំងពលកម្មនៅក្នុងស្រុកឱ្យបានច្រើនដើម្បីបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ។

ផ្អែកលើក្រសួងពាក់ព័ន្ធមួយចំនួនកំពុងជំរុញ ខ្ញុំគិតថានៅឆ្នំាក្រោយ អាចនាំចេញផលិតផលសំបុកត្រចៀកកំាកម្ពុជាទៅប្រទេសចិនបាន ហើយដល់ពេលនោះខ្ញុំនឹងជំរុញបន្ថែមទៀតផ្នែកបច្ចេកទេសដល់អ្នកផលិតសំបុកត្រចៀកកំានៅក្នុងស្រុក មានស្តង់ដារកាន់តែប្រសើរ។

លោកស្រី គូសបញ្ជាក់ថា« ឱ្យតែយើងមានអាជ្ញាប័ណអាចនាំចេញផលិតផលសំបុកត្រចៀកកំាបាន ប្រាកដណាស់ភាគីចិននឹងទទួលស្គាល់ផលិតផលរបស់កម្ពុជា ព្រោះយើងមានចំណងមិត្តភាពជាមួយប្រទេសចិនស៊ីជម្រៅ។ដូចនេះបើកម្ពុជាអាចនាំចេញសំបុកត្រចៀកកំាទៅចិនបាន ខ្ញុំអត់បារម្ភថាខ្វះទីផ្សារនោះទេ ព្រោះប្រទេសចិនមានពលរដ្ឋច្រើនណាស់ មិនមានអ្វីគួរភ័យព្រួយនោះទេ សំខាន់ឱ្យតែយើងផលិតមានគុណភាពខ្ពស់ និងស្តង់ដារល្អ»។

ពាក់ព័ន្ធនឹងផលិតផលសំបុកត្រចៀកកំា បើតាមលោកស្រី វ៉ា សុជិន បច្ចុប្បន្នមាននៅទូទំាងប្រទេសមានប្រមាណ៥ពាន់ផ្ទះហើយអ្នកខ្លះទៀតកំពុងសាងសង់ផ្ទះត្រចៀកកំាបន្ថែម ខណៈផលិតផលដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សលោកមួយនេះក្នុង១ខែលក់ទៅឱ្យប្រទេសជិតខាងបានជិត១០តោន ដោយក្នុង១គីឡូក្រាមថ្លៃជាមធ្យម៦០០ដុល្លារអាមេរិក។

លើសពីនេះដើម្បីជំរុញការផ្សព្វផ្សាយអំពីផលិតផលសំបុកត្រចៀកកំាកម្ពុជានេះ នៅថ្ងៃទី៧ខែកក្កដាខាងមុខនេះលោកស្រីនឹងធ្វើដំណើរទៅប្រទេសចិនដើម្បីចូលរួមកម្មវិធីបវរកញ្ញាត្រចៀកកំាដែលមានប្រទេស៥រួមទំាងកម្ពុជា(ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម)ដើម្បីបង្ហាញពីវប្បធម៌ខ្មែរឱ្យគេស្គាល់ឱ្យបានកាន់តែច្រើន ពិសេសឱ្យគេដឹងថាកម្ពុជាមានត្រចៀកកំានឹងមានលក់នៅប្រទេសចិន៕

អត្ថបទ៖សារេត