សម្តេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្រ្តី សម្តេចតេជោនៅតែតួអង្គអ្នកនយោបាយដឹកនាំប្រទេសជាបន្តទៀត

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈការថ្លែងការណ៍ពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣សប្តាហ៍ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីសម្តេចតេជោលាលែងជានាយករដ្ឋមន្រ្តី សម្តេចតេជោនៅតែជាតួអង្គអ្នកនយោបាយដឹកនាំប្រទេសបន្តទៀត។ដោយសម្តេចតេជោ បានបញ្ចាក់ថាសម្តេចនឹងបន្តជីវិតនយោបាយជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ បានបញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕