កូនឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក យឹម លាត រួមទាំងមន្រ្តី២រូបទៀត គឺលោក រ័ត្ន សុវណ្ណនៈ និងលោកស្រី សាយ សំអាត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យឹម លាត កូនជាទី៣ ក្នុងចំណោមបងប្អូនបង្កើត ៤នាក់របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ជាប្អូនប្រុសឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្អូនថ្លៃលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

មុនតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក យឹម លាត ជាតំណាងរាស្ត្រខេត្តកំពង់ធំ។ ចំណែក លោក រ័ត្ន សុវណ្ណនរៈ មានតួនាទីជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងលោកស្រី សាយ សំអាត កាន់តំណែងជាប្រធានអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា៕