លោក ម៉ឹង ពន្លក កូនប្រុសនាយឧត្តមសេនីយ៍ ម៉ឹង សំផន ឡើងជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក កូនប្រុស​របស់​​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​លេខា​ធិការ​ ក្រសួងការពារ​ជាតិ ត្រូវ​បាន​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ​​ត្រាស់បង្គាប់​តែងតាំង​មុខ​តំណែង​ជា អគ្គនាយក នៃអគ្គនាយកដ្ឋាន​ភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ​​ទទួល​បាន​ការ​តែងតាំង​មុខ​តំណែង​ខាង​លើ​នេះ គឺ​ជំនួសនាយឧត្តម​សេនីយ៍ ស៊ុំ សំណាង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ មុន​ទទួល​បាន​តំណែង អគ្គនាយក​ លោក​ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ ហរិញ្ញវត្ថុ ក្រសួង​ការពារជាតិ ដែល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

សូម​ជម្រាប​ថា លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជា​កូន​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​លេខា​ធិការ​ ទទួល​បន្ទុក​ការងារ​ភស្តុភារ​ហិរញ្ញវត្ថុ ជា​ប្រធាន​ក្រុម​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​អនុវត្ដ​ គម្រោង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព៌ត​មាន​ សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ក្រសួ​ង​ការ​ពារ​ជាតិ ខណៈ​ដែល​បងប្រុស​របស់​លោក​​ក៏​សុទ្ធ​សឹង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផង​ដែរ ក្នុង​នោះ​លោក ម៉ឹង មករា ជា​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ឧត្តមសេនីយ៍ឯក ម៉ឹង កុម្ភៈ ជា​អនុរដ្ឋលេខាធិការក្រសួងការពារជាតិ៕