សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ សម្តេចតេជោបន្តថា ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣សីហានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ។ ទី១ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ចុងក្រោយ គឺសម្រេចយកសេនារីយោទី២។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី មានថ្នាក់បណ្ឌិតជាងពាក់កណ្តាលឯណោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមថា អ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។ ឯកឧត្តម ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាយុច្រើនជាងសម្តេច រហូតដល់ទៅ១៤ឆ្នាំ។ បន្ថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកយកការរៀបចំដឹកនាំរបស់ប្រទេសនៅចិន ថា កំណត់អ្នកកាន់តំណែងរាជរដ្ឋាភិបាលអាយុខ្ពស់បំផុតត្រឹម៦៧ឆ្នាំ ខណៈនៅវៀតណាម ត្រឹម ៦៥ឆ្នាំ៕