ផ្លូវការ! បង្ហាញសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីបច្ចុប្បន្ន និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរៀបចំពិធីជួបសំណេះសំណាលជាមួយគណៈរដ្ឋមន្ត្រីចាស់ និងថ្មី នៅម៉ោង៤រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមកម្ររូបភាពឈរតម្រង់ជួរថតជាក្រុមរវាងគណៈរដ្ឋមន្ត្រីចាស់ និងថ្មី គឺមានការចាប់អារម្មណ៍ខ្លាំងមែនទៀនទៅលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឈរជួរខាងមុខ អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីតាមក្រសួងស្ថាប័នឈរតម្រង់ជួរពីខាងក្រោយ។

សម្រាប់ជួរទី២ ឃើញវត្តមានឈរអមដោយលោក វង្សី វិស្សុត, លោក កើត រិទ្ធ, លោក ទៀ សីហា, លោក ស សុខា, លោក ស៊ុន ចាន់ថុល, លោក នេត សាវឿន, លោក អូន ព័ន្ធមុ​ន្នីរ័ត្,ន លោក ហង់ ជួនណារ៉ុន, លោក សាយ សំអាល់ និងលោក សុខ ចិត្តាសោភា។

ក្នុងកម្រងរូបភាពសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនោះ ក៏ឃើញមានអ្នកបន្តថ្មីៗជាច្រើនរូបផងដែរ ដូចជា លោក ហ៊ុន ម៉ានី, លោក ហេង សួរ, លោក នេត ភក្រ្តា, លោក អ៊ាង សុផល្លែត, លោក សុខ សូកេន, លោក កែវ រតនៈ, លោក ប៉េង ពោធិ៍នា, លោក ហែម វណ្ណឌី, លោកស្រី ចម និម្មល, លោក ឆាយ ឬទ្ធីសែន, លោក ប៊ិន ត្រឈៃ, លោក ជា សុមេធី លោក ថោ ជេដ្ឋា, លោក ឈាង រ៉ា, លោក ហួត ហាក់, លោក ចាយ បូរិន និងលោក ឡាំ ជា ជាដើមដែលសុទ្ធតែយុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា​ សម្រាប់ដឹកនាំគណៈរដ្ឋមន្រ្តីអាណត្តិថ្មីនេះ៕