វិស័យដឹកជញ្ជូននិងគមនាគមន៍បន្តរក្សាបានកំណើនខ្ពស់ទំាងនៅក្នុងឆ្នំា២០២៣-២០២៤

សង្គម​និង​សេដ្ឋកិច្ច

ផ្អែកទៅលើការបន្តកើនឡើងនៃសកម្មភាពដឹកជញ្ជូន ផ្លូវទឹក អាកាស និងផ្លូវគោក គំាំទ្រដោយការបន្តងើបឡើងវិញនូវកំណើនអនុវិស័យកាត់ដេរ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាននិងធ្វើឱ្យវិស័យដឹកជញ្ជូននិងគមនាគមន៍ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នំា២០២៣និង៨% ក្នុងឆ្នំា២០២៤។ នេះបើតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៤របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យដឹងថា ការកើនឡើងនូវនិន្នាការដឹកជញ្ជូនថ្មីៗ ការដឹកជញ្ជូន ទំនិញឆាប់រហ័សក្នុងស្រុក និងការដឹកជញ្ជូនទំនិញដល់គោលដៅអ្នកប្រើប្រាស់ចុងក្រោយ ។

ទន្ទឹមនឹងនេះអនុវិស័យគមនាគមន៍ក៏បន្តនិន្នាការកើនឡើង ដោយសារការបន្តផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ធុរជន និងរដ្ឋ ក្នុងការចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់អនុវត្តកិច្ចការប្រចំាថ្ងៃ។ យ៉ាងណាមិញ អនុវិស័យនេះបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន ថ្លៃខ្ពស់នៃឡូជីស្ទិក និងភាពមានកម្រិតនៃការផ្គត់ផ្គង់សេវាអ៊ិនធឺណិត ទំាងក្នុងក្របខណ្ឌវិសាលភា ស្ថិរភាពនិងល្បឿន។

បើយោងតាមគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខាងលើ គូសបញ្ជាក់ថា«រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២២ ២០៣៥ សំដៅបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការចាប់យកឌីជីថលនៅកម្ពុជា ព្រមទំាងពន្លឿនការដាក់ចេញ និងអនុវត្តនូវ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធដឹកជញ្ជូន»៕

អត្ថបទ៖សារេត