សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង សម្តេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអតីតជានាយករដ្ឋមន្រ្តី ហើយឥស្សរជនដែលបានកាន់តំណែងនាយករដ្ឋមន្រ្តីបានយូរជាងគេនៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១។

ឆ្លងតាមការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន មានភ័ព្វវាសនាបានបំរើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។ នៅថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ២០០៤ សភាជាតិបានសំរេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៣ រហូតមកដល់អណត្តិទី៦៕