នាយករដ្ឋមន្ត្រីថ្មីកំណត់យកការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំគឺស្ថិតក្នុងកម្មវិធីនយោបាយ

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រាប់អាណត្តិថ្មី នីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានកំណត់យកការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយ ក្នុងចំណោមចំណុចសំខាន់ៗចំនួន៥ផ្សេងទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នំា២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនិងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំទូទំាងប្រទេសនេះ បើយោងតាមលោកបណ្ឌិត យ៉ង សំាងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថ្មីៗនេះថា «ក្រៅពីការងារផ្សេង ខ្ញុំទទួលឱ្យរៀបចំនៅឃុំគំរូដែលដាក់ពង្រាយមន្ត្រីកសិកម្មនៅចំនួន១០ឃុំ ស្រុកជើងព្រៃ ដែលជាមូលដ្ឋាគ្រឹះសម្រាប់ពង្រីក ពង្រាយមន្ត្រីកសិកម្មឃុំឱ្យបានទូទំាងប្រទេស ហើយរឿងនេះគឺជារឿងសំខាន់បំផុត ព្រោះគន្លងមកយើងមិនមានមន្ត្រីកសិកម្មប្រចំាការនៅតាមភូមិឃុំ ធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋទេ តែឥលូវនេះបើទោះបីយើងទើបចាប់ផ្តើមមានចំនួន១០ឃុំក្នុងស្រុកជើងព្រៃ ប៉ុន្តែនៅពេលខាងមុខឆាប់ៗនេះយើងនឹងមានឱកាសពង្រីកការងារនេះឱ្យបានទូទំាងប្រទេស»។

ទាក់ទងនិងវិស័យកសិកម្ម បើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានព្យាករណ៍ថានឹងសម្រេចកំណើនក្នុងរង្វង់០,៩% ក្នុងឆ្នំា២០២៣ និង១,១% ក្នុងឆ្នំា២០២៤ គំាំទ្រដោយកំណើននៃអនុវិស័យដំណំា និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ។

ទន្ទឹមនិងនេះការបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័កសិកម្មឆ្នំា២០២១-២០៣០ និងការដាក់ពង្រាយអ្នកជំនាញជំនាញកសិកម្ម នៅគ្រប់ឃុំទូទំាងប្រទេស ដើម្បីជួយប្រជាកសិករនឹងជួយជំរុញកំណើនជារួម តាមរយៈការធ្វើទំនើបកម្មកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងភាពធន់ទៅនិងការប្រែប្រួលអាកាសធាតុ៕អត្ថបទ៖សារេត