លោក ស ថេត កាន់តំណែងអគ្គស្នងការនគរបាលជាតិ បន្ទាប់ពីលោក នេត សាវឿន

សង្គម​និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំងជាអគ្គស្នងការស្នងការនៃស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រ ឡាយព្រះហត្ថលេខាបង្គាប់ឲ្យលោក ស ថេត ជាអគ្គស្នងការនៃស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងបន្ទាប់ពីលោក នេត សាវឿន ឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

មុននឹងឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិនាពេលនេះ លោក ស ថេត ឡើងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ជំនួសលោក ជួន សុវណ្ណ ដែលត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក ស ថេត នាយ នគរបាលជាតិ ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អត្តលេខ ១៥៧២២ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ( ផ្កាយ ១) ដោយព្រះរាជក្រឹត្យលេខ នស / រកត /១០០៨/១០៨០ ចុះ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០០៨ និង ទទួលបាន ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ( ផ្កាយ ២) ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១០១៥/១០៤៦ ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៥៕