បណ្ឌិត ហុង វណ្ណៈ៖ ការពង្រីកសេវាថែទំាសុខភាពសាធារណៈជួយឱ្យប្រជាពលរដ្ឋមានមូលដ្ឋានកម្លំាងសេដ្ឋកិច្ចក្នុងគ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

ការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសាធារណៈ ដែលជាផ្នែកអាទិភាពនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាឆ្នំា២០២៣ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ជាកិច្ចការមួយយ៉ាងសំខាន់ជួយឱ្យប្រជាពលរដ្ឋមានមូលដ្ឋានកម្លំាងសេដ្ឋកិច្ចនៅក្នុងគ្រួសារ ពោលប្រជាពលរដ្ឋមានលទ្ធភាពប្រកបកិច្ចការងាររកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ខ្លួនបាននៅពេលពលរដ្ឋមានសុខភាពល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា កម្មវិធីនយោបាយរយៈពេលខ្លីនេះ បើតាមខ្ញុំពិនិត្យមើលឃើញថាជាកម្មវិធីដែលបានរៀបចំឡើងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចាស់។ ដូចនេះរាជរដ្ឋាភិបាលថ្មីដែលមានឯកឧត្តមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧នៃរដ្ឋសភានេះ ខ្ញុំគិតថាកម្មវិធីនយោទំាងអស់នេះត្រូវបានលើកយកមកបន្តអនុវត្តថែមទៀត ហើយជាកម្មវិធីនយោបាយបន្ទាន់និងសំខាន់សម្រាប់ធានានៅដល់ការអភិវឌ្ឍ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលផ្តោទៅលើវិស័យផ្សេងៗកំពុងតែអភិវឌ្ឍន៍និងរៀបចំ និងឆ្លើយតបទៅនិងទីផ្សារនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត មានប្រសាសន៍ថា «ទាក់ទងនិងកម្មវិធីនយោបាយក្នុងចំណុចទី១ ការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសាធារណៈនេះគឺជាកិច្ចការសំខាន់ ព្រោះខ្ញុំគិតថាសុខភាពសាធារណៈនេះគឺសំខាន់ កាលណាប្រជាពលរដ្ឋមានសុខភាពល្អ គាត់មានកម្លំាងពលំពេញលេញក្នុងការបម្រើកិច្ចការងារសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។ ដូចនេះពួកគាត់អាចមានមូលដ្ឋានកម្លំាងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈកម្លំាងពលកម្មឬកម្លំាងបញ្ញាណរបស់គាត់យកទៅចិញ្ចឹមជីវិតបាន »។

លោកបណ្ឌិតបន្តថា ផ្ទុយទៅវិញបើសិនណាប្រជាពលរដ្ឋ មិនមានសុខភាពល្អ នាំឱ្យពួកគាត់អាចនិងគ្មានកម្លំាងពលំមំាមួន ហើយមិនត្រឹមតែប៉ុណ្ណោះគឺថាគាត់អាចធ្លាក់ទៅជាបន្ទុករបស់រដ្ឋ ហើយរដ្ឋត្រូវការចំណាយជួយជ្រោមជ្រែងដល់ពួកគាត់ដែលជាជនងាយរងគ្រោះជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ សង្កត់ធ្ងន់ថា «បើសិនបរិមាណនៃការធ្លាក់ចុះនៅសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនេះកាន់តែច្រើន នោះនាំឱ្យការចំណាយថវិកាជាតិសម្រាប់យកទៅថែទំាសេវាសុខភាពរបស់ប្រជាពលរដ្ឋក៏មានចំនួនច្រើន អាចនិងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាមិនសូវមានការរីកចម្រើនលឿន ដោយសារថវិកាដែលបានសន្សំទុកជាច្រើនត្រូវបានដកចេញ ដោយយកមកបំប៉នទៅលើសុខភាពសាធារណៈនេះ»៕ អត្ថបទ៖សារេត