សហជីពមានក្តីសង្ឃឹមខ្ពស់ថាកម្មករនិយោជិតនិងទទួលបានការតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នំា២០២៤ខ្ពស់ជាងឆ្នំាមុនៗ

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីការពិភាក្សាកំណត់ពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ មិនទាន់ឈានទៅដល់ការបង្ហាញតួលេខផ្លូវការក្តី ប៉ុន្តែខាងសហជីពក្នុងស្រុកហាក់មានក្តីសង្ឃឹមខ្ពស់ថានិងមានការតម្លើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត ខ្ពស់ជាងឆ្នំា២០២៣ឬ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលនៅថ្ងៃទី២៨ខែសីហា ឆ្នំា២០២៣បានបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤។ ប៉ុន្តែលទ្ធផល ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកបានលើកហេតុផល និងបង្ហាញនៅគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមក ហើយអង្គប្រជុំបានឯកភាពគ្នាតំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី៤ខែកញ្ញាឆ្នំា២០២៣។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានឱ្យដឹងថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤ ខាងនិយោជកគេចង់តម្លើងប្រាក់ឈ្នួលឱ្យកម្មករតិចតួច តែខាងយើងទាមទារចង់បានច្រើន ខណៈការប្រជុំផ្ទៃក្នុងសហជីបលើកមុន បានស្នើរទៅខាងនិយោជកពី១២ទៅដល់២០ដុល្លារអាមេរិក។

លោក អាត់ ធន់ មានប្រសាសន៍ថា «ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤ ខ្ញុំគិតថារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីច្បាស់ជាចង់បញ្ចេញស្នាដៃហើយ ដើម្បីផ្តល់ប្រាក់ឈ្នួលអប្បរមាដល់កម្មករមានលក្ខណៈសមរម្យ និងមានការសប្បាយចិត្តផង»។

លោកសង្កត់ធ្ងន់ថា «សម្រាប់ឆ្នំាំ២០២៤ ប្រាក់ឈ្នួលអប្បបរមាអាចនិងឡើងបានច្រើនជាងឆ្នំាំមុនៗ ហើយខាងរាជរដ្ឋាភិបាលក៏មានការលើកទឹកចិត្តដល់និយោជកច្រើន បើតាមខ្ញុំស្តាប់រដ្ឋមន្ត្រីក្រសួងការងារថ្មីបានបង្ហាញថា រាជរដ្ឋាភិបាលថ្មីចង់ប្រើឱកាសនេះជួយដល់និយោជក ដើម្បីកាត់បន្ថយការចំណាយ ដោយធ្វើយ៉ាងម៉េចត្រូវតម្លើងប្រាក់ឈ្នួលជូនដល់កម្មករឱ្យបានសមរម្យ»។

លោក អន សាខន អនុប្រធានសសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានបង្ហាញនៅមោទនភាពថា
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤និងមានការតម្លើងគ្រាន់តែតិចឬច្រើនត្រូវតែឡើង ដោយសារកន្លង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មកមានការប្តេជ្ញាចិត្តខ្ពស់ថានៅពេលដែលលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងធ្វើការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតទំាងក្នុងនិងក្រៅប្រព័ន្ធ។

លោក អន សាខន មានប្រសាសន៍ថា«ខ្ញុំមានជំនឿជឿជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត នៅឆ្នំា២០២៤នឹងអាចកើនឡើងលើសពី២០០ដុល្លារអាមេរកក្នុងមួយខែ។បើតាមទស្សនៈយល់ឃើញរបស់ខ្ញុំយ៉ាងហោចណាស់ក៏បាន១០ដុល្លារអាមេរិកដែរ»៕អត្ថបទ៖សារេត